Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លលឹម
( គុ.គុនសព្ទ )
ពភ្លឹម, ពព្រឹម : ភ្នែកលលឹម ។
-
លលួង
( កិ.កិរិយាសព្ទ )
លួងរឿយៗ, លួងទទូចដោយឧបាយ, លួងទទូចឲ្យសុខចិត្ត : លលួងឲ្យព្រមតាម ។
-
លលួង
( កិ.កិរិយាសព្ទ )
ល្បួងលួងលោមរឿយ ៗ ឲ្យយល់ព្រម ។
-
លលេ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រលេ) ។
-
លលៃ
( ន.នាមសព្ទ )
ឈ្មោះប្រាសាទបុរាណមួយតូចនៅខាងជើងប្រាសាទបាគោ ក្នុងស្រុកសូទ្រនិគម ខែត្រសៀមរាប : ប្រាសាទលលៃ ។
-
លលៃ
( គុ.គុនសព្ទ )
ដែលលៃខ្ពស់ល្ហេវ; ដែលវែងស្រលួត : ខ្ពស់លលៃ; វែងលលៃ (និយាយថា រលៃ ក៏មាន) ។
-
លវោ
( ន.នាមសព្ទ )
[លៈ-- ]
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះរាជធានីចាស់មួយរបស់ប្រទេសសៀម មាននិយាយចេញឈ្មោះក្នុងព្រះរាជពង្សាវតារខ្មែរថា នគរលវោ; ពួកជនចាស់ៗច្រើនហៅ នគរស្រីលវោ; លុះមកខាងក្រោយសៀមប្រែឈ្មោះហៅ លពបុរី វិញ ។
-
លស់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យរលស់ គឺបន្ថយចំនួន ឬធ្វើឲ្យតិចចុះ មិនឲ្យនៅតាមចំនួនដើម : ក្នុងចំនួន ១០ លស់៣ចេញ នៅសល់៧ ។ រំលង :
- គ្រុនលស់ គ្រុនរំលងថ្ងៃ គឺគ្រុនមួយថ្ងៃខានមួយថ្ងៃ ។
- លស់ចោល រំលងចោលខ្លះ ។
- ដើរលស់ជំហាន ដើររំលងលំដាប់ជំហាន គឺឈានវែងខ្លះខ្លីខ្លះ ចម្រុះគ្នា ។ល។
-
លស់ព្រលឹង
( ន.នាមសព្ទ )
ការបាត់បង់ស្មារតីមួយរយៈដែលកើតពីភ័យអាសន្នដោយប្រការណាមួយ, ភ័យស្លន់ស្លោ. ឧ. ស្នូរគ្រាប់បែកផ្ទុះធ្វើឲ្យខ្ញុំភ័យស្ទើរលស់ព្រលឹង ។
-
លស់លា
( កិ.កិរិយាសព្ទ )
បន្ថយទោសចេញខ្លះ, លើកកំហុសចោលខ្លះ : គួរលស់លាខ្លះទៅ កុំប្រកាន់គ្នា ! ។
- លស់លាត្រាប្រណី បន្ថយទោសចេញខ្លះ ដោយត្រាប្រណី ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>