Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លហុ
( គុ.គុនសព្ទ )
[លៈហ៊ុ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(លឃុ) ស្រាល; រហ័ស, ឆាប់, រួសរាន់; ភ្លាម; រប៉ិចរប៉ី, រាយរង;... ។ ន. (ព. វ.) អក្សរដែលមានសំនៀងស្រាលរហ័ស ជាគូគ្នានឹងអក្សរគរុ :
- និយាយត្រឹមត្រូវតាមគរុលហុ គឺនិយាយត្រឹមត្រង់តាមអក្សរមានសូរធ្ងន់ឬយឺតមិនកញ្ឆក់ឲ្យរហ័សដូចជា សារប្រយោជន៍ មិនថា សៈរ៉ៈប្រយោជន៍, កសាង មិនថា ក៏សាង ជាដើម ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អក្ខរប្បភេទ ផង ។
- លហុកម្ម កម្មស្រាល; ការងារស្រាល; ការរប៉ិចរប៉ី, រាយរង ។
- លហុចិត្ត,
- លហុចិន្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លឃុ) ។
- លហុទណ្ឌកម្ម ទណ្ឌកម្មស្រាល ។
- លហុទោស ទោសស្រាល ។
- លហុបរិក្ខារ ឬ - លហុភណ្ឌ បរិក្ខារ ឬរបស់រាយរង; ក្នុងវិន័យពុទ្ធសាសនា សំដៅរបស់រាយរងមានបាត្រនិងចីវរជាដើម ។
- លហុភាព ភាពឬភាវៈស្រាល ។
- លហុភារៈ ភារៈស្រាល, បន្ទុកស្រាល ។ល។
-
លហុកាបត្តិ
( ន.នាមសព្ទ )
[លៈហ៊ុកា ប័ត ]
( បា.បាលី ( បាលីភាសា ) )
(< លហុក + អាបត្ដិ) អាបត្តិស្រាល គឺអាបត្តិ ៥ កង តាំងពីថុល្លច្ច័យចុះទៅដល់ទុញ្ភសិត (ព. វិ. ពុ.) ។ ព. ផ្ទ. គរុកាបត្តិ ។
-
លា
( កិ.កិរិយាសព្ទ )
លាតឬត្រដាងអ្វីៗដែលមូរ, ដែលបត់, ដែលក្តាប់ឬក្តោប ឲ្យរលា : លារបុំកន្ទេល, លាដៃ, លាសំពត់ ។ ប្រាប់ឲ្យដឹងថាត្រូវលាកចាកគ្នាទៅ : លាគ្នា; ខ្ញុំលាអ្នករាល់គ្នាសិនហើយ ! ។ ប្រាប់ថាឈប់លែងទទួលភារៈ ឬលែងធ្វើការតទៅទៀត : លាងារ, លាឈប់លែងធ្វើការ ។ គុ. ឬ កិ. វិ. ដែលរលា, ដែលរីកត្រដាង : ផ្កាព្រលឹតលាកំពាង ។
- លាបាបលាកម្ម តាំងប្តេជ្ញាថា លែងធ្វើអំពើពុំប្រសើរតទៅទៀត ។
- លាបំណន់ និយាយរៀបរាប់ស្រាយបំណន់ ។
- លាលាក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាក) ។
- លាសិក្ខា ឬ - លាសីលផ្នួស ពោលពាក្យប្រាប់ថាឈប់ លែងធ្វើជាអ្នកបួស, ចាកសិក្ខា ។
- លាសឹក ប្រាប់ឲ្យដឹងថានឹងសឹក (ចាកផ្នូស) ។
- លាសម្ដី លើកសម្ដីដើមចោលកុំឲ្យអ្នកម្ខាងប្រកាន់យកជាការតទៅ ។ល។
- ម្លិះលា ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្លិះ ផង) ។
-
លា
( គុ.គុនសព្ទ, ន.នាមសព្ទ )
មាតាឬបិតារបស់លួត : ជីដូនលា, ជីតាលា ។ កូនរបស់ចៅលួត : ចៅលា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីលា ផង) ។
-
លា
( ន.នាមសព្ទ )
សត្វពាហនៈមួយប្រភេទ រូបរាងប្រហែលនឹងសេះ តែស្លឹកត្រចៀកវែងជាង កន្ទុយស្រដៀងនឹងកន្ទុយគោតែខ្លីជាង ។
-
លាក
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(លាក អ. ថ. ល៉ាក “ទាញ, អូស”) ងាក, បែរ, ថយ, ទាស, ឃ្លាតចាកទី, ចាកគ្នា ឬ ឃ្លាតចាកប្រក្រតី : លាកចិត្ត, លាកចាកគ្នា ។
- លាកលា លាដើម្បីចេញចាកគ្នា ឬលារួចហើយចេញចាកគ្នា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា លាលាក ក៏បាន) : បើបានជាលាលាក ចូរកុំងាកបែរមើលក្រោយ ទោះរស់ស្លាប់ក៏ដោយ ត្រូវកុំឲ្យលំបាកទៀត ។
-
លាកុដិក
( ន.នាមសព្ទ )
[--ដិក ឬ--កៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អ្នកបម្រើ; បើស្ត្រីជា លាកុដិកា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លាកុដិក ផឹកស្រវឹង មិនដឹងខ្លួន, តែគាប់ជួន កុដិកា ជួយដោះស្រាយ, ឲ្យផុតទោស ដោយសន្តោស នៃចៅហ្វាយ, ដែលលោកស្រាយ មិនប្រកាន់ បានរួចខ្លួន ។ លាកុដិកា លុប លា ចេញទុកត្រឹមតែ កុដិកា ហៅថា អាទិលុប, ដូច ឧបាសក > បាសក ដែរ ។
-
លាក់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានគន្លាក់ : លាក់ឈើ ។ បិទបាំង, បំបាំងឬទុកមិនឲ្យគេឃើញ មិនឲ្យគេដឹង : លាក់របស់, លាក់ខ្លួន, លាក់ពុត ។
- លាក់កំនួច លាក់គំនិតដែលកួចកាន់ទុក ឬលាក់ល្បិច, លាក់ចំណេះ ។ លាក់បាំងអ្វី និ. ពាក្យនិបាតសម្រាប់និយាយផ្តើមប្រាប់សេចក្ដីទៀងត្រង់មិនលាក់មិនបំបាំង : លាក់បាំងអ្វី ខ្ញុំសព្វថ្ងៃនេះទ័លក្រណាស់បានជាមករកខ្ចីប្រាក់អ្នក ។
- លាក់លៀប ឬ - លាក់លៀម លាក់ក្បិតក្បៀតទុកសំចៃ ឬលាក់ទុកនៅកៀនកោះ ។
- លាក់សុំ លាក់ទុកត្រដក់ត្រសុំ ។ល។
-
លាក់កន្សែង
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងមួយប្រភេទលេងដោយក្មេងច្រើននាក់អង្គុយដំកង់ទល់មុខគ្នា ក្មេងម្នាក់ឆ្មូលកន្សែងកាន់ដើរក្រឡឹងជុំវិញ ដើម្បីលបដាក់កន្សែងលាក់ពីក្រោយខ្នងក្មេងណាម្នាក់, ហាមផ្តាច់មិនឲ្យអ្នកអង្គុយដំកង់ងាកមើលក្រោយ ឬយកដៃស្ទាបពីក្រោយឡើយ, បើក្មេងដែលគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងទេ, លុះអ្នកលាក់កន្សែងដើរក្រឡឹងម្តងទៀត មកដល់ត្រូវចាប់កន្សែងគក់ខ្នងក្មេងនោះមួយដៃហើយមានអំណាចត្រូវកាន់កន្សែងដើរក្រឡឹងលាក់តទៅទៀត; ប៉ុន្តែបើដឹងហើយលូកចាប់យកកន្សែងបានមុនគេមកដល់, ត្រូវក្រោកឡើងភ្លាមកាន់កន្សែងដើរក្រឡឹងលាក់តាមចិត្តទៅ; ឯអ្នកដែលលាក់កន្សែងមុននោះត្រូវមកអង្គុយដំកង់ជាមួយនឹងគេរាល់គ្នាវិញ ត្រង់កន្លែងអ្នកដែលក្រោក : លេងលាក់កន្សែង (ច្រើនលេងតែក្នុងវេលាយប់, ជាល្បែងហាត់បង្វឹកស្មារតីឲ្យវៃ) ។
-
លាក់កូនកាស
( ន.នាមសព្ទ )
ឈ្មោះល្បែងកូនក្មេងមួយប្រភេទលេងដោយបោះខ្នាច់មួយបណ្តែតទឹក ហើយនាំគ្នាកញ្រ្ជោកទឹកពន្លិចខ្នាច់នោះ រួចឈប់បង្អង់គន់រកមើលខ្នាច់ដែលអណ្តែតឡើងវិញ, បើអ្នកណាឃើញមុនគេហើយចាប់យកខ្នាច់បានអ្នកនោះត្រូវចាប់ញៀចស្លឹកត្រចៀកអ្នកទាំងអស់គ្នា ស្រែកថា ញៀច ! ... រួចខ្លួនតែអ្នកដែលមុជទឹកទាន់ : លេងលាក់កូនកាស (អ្នកស្រុកខ្លះហៅ លេងទះខ្នាច់, ខ្លះហៅ លេងទះកាច់; ជាល្បែងហាត់បង្វឹកភ្នែកឲ្យវៃ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>