Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ភ

Chuon Nath's Khmer-Khmer Dictionary
  1. ភ
    ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ៥ ជា​ឱដ្ឋជៈ មាន​សំឡេង​កើត​ត្រង់​រឹម​បបូរ​មាត់​ជា​ធនិត-ឃោសៈ ។ ខាង​សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា ព្ហៈ ។
  2. ភក់ ( ន.នាមសព្ទ ) or ភក់​ល្បាប់
    ធូលី​ទទឹក​ជ្រាយ ឬ​កករ​ដី​ជ្រាយ, ខាប់ : ប្រឡាក់​ភក់, កប់​ភក់, ដី​បែក​ភក់ ។
    - ភក់​ល្បាប់ ភក់ 0និង​ល្បាប់ ឬ​ភក់​ដែល​កក​ខាប់​ជា​ល្បាប់ ។ ព័ណ៌​ភក់ ព័ណ៌​ដែល​ពភ្លក់​ដូច​សម្បុរ​ភក់ ។
  3. ភក្ដិ or ភ័ក្តិ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភក្ដី) ។
  4. ភក្ដី ( ន.នាមសព្ទ ) [ជើង ដ, អ. ថ. ភ័ក-ក្ដី]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភក្ដិ; ភត្តិ) ការ​ចែក, ចំណែក; ការ​សេព​គប់; សេចក្ដី​រាប់អាន, សេចក្ដី​ស្រឡាញ់​ស្មោះ, សេចក្ដី​ស្មោះ​ត្រង់, សេចក្ដី​ស្លូត​ត្រង់, សេចក្ដី​គោរព : មាន​ភក្ដី​ចំពោះ​ចៅហ្វាយ​នាយ ។ បើ​រួម​ចូល​នឹង​នាម​នាម​ឯ​ទៀត ប្រើ​ជា ភក្ដិ ឬ ភ័ក្ដិ (អ. ថ. ភ័ក) : ញាតិ​ភក្ដិ សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ញាតិ​ឬ​ញាតិ​ដែល​ស្លូត​ត្រង់; មិត្រ​ភក្ដិ សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​មិត្រ​ឬ​មិត្រ​ដែល​ស្លូត​ត្រង់; ស្វាមី​ភក្ដិ សេចក្ដី​គោរព​ស្វាមី, សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ម្ចាស់ ឬ​សេចក្ដី​គោរព​ចៅហ្វាយ​នាយ ។ល។
  5. ភក្ដី​អនុជិត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​ឈ្នះ​រឿយៗ ហើយ​មាន​ភាព​ស្មោះ​ត្រង់ ជា​ឈ្មោះ​ឋានន្តរ​របស់​មន្ត្រី​ពី​ជំនាន់​មុន ។
  6. ភក្ត្រ ( ន.នាមសព្ទ ) [ភ័ក ] or ភ័ក្ត្រ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំ. ក្ល.) (វក្ត្រ; វ > ព = ពក្រ្ត; ខ្មែរ​ប្រើ​ក្លាយ​មក​ទៀត​ជា ភក្រ្ត) មុខ (រ. ស.) : ព្រះ​ភក្រ្ត ។
    - ស្រព​ព្រះ​ភក្ត្រ លុប ឬ​លាង​មុខ ។
  7. ភក្សា ( ន.នាមសព្ទ ) [ភ័ក-សា ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ភក្ស ជា កិ. “បរិភាគ, ស៊ី”; ភក្សណ ជា ន. “ការ​បរិភោគ, ការ​ស៊ី”; ភក្ខ, ភក្ខណ) ចំណី : ខ្លា​មាន​សាច់​ស្រស់​ជា​ភក្សា ។
  8. ភក្សាហារ ( ន.នាមសព្ទ ) [ភ័ក-សាហា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< ភក្ស + អាហារ; ភក្ខ--) ចំណី​អាហារ ឬ​អាហារ​ជា​ចំណី : ពួក​ម្រឹគ​បក្សី​ចេញ​ស្វែង​រក​ភក្សាហារ ។
  9. ភគណ្ឌលា ( ន.នាមសព្ទ ) [ភៈគ័ន-ឌៈ--] or ភគន្ទលា (ភៈគ័ន-ទៈ--)   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ភគន្ទរ) រោគ​ឫស​ដូង​បាត; ហៅ​ថា ភគន្ទរ​រោគ ក៏​បាន (សម្រាប់​ប្រើ​ជា​រាជ​សព្ទ ឬ​ប្រើ​ក្នុង​កាព្យ) ។
  10. ភគន្ទររោគ [ភៈគ័ន-ទៈ-រៈ-រោក ]
    មើល​ពាក្យ ភគណ្ឌលា និង​រោគ ។

1   2   3   4   5   6   ... 20   Next >>

Headley's Khmer-English Dictionary
  1. ភ [pʰɔɔ]   - detail »
    24th letter of the Cambodian alphabet
  2. ភក់ ( n ) [pʰʊək]   - detail »
    mud, slush
  3. ភក្ត្រ ( n ) [pʰeak]   - detail »
    face
  4. ភក្សា ( n ) [pʰeaksaa]   - detail »
    food, meal
  5. ភគណ្ឌលា ( n ) [pʰeaʔkoandeaʔlie]   - detail »
    hemorrhoids
  6. ភគន្ទររោគ   - detail »
    See: ភគណ្ឌលា
  7. ភគវន្តមុនី ( n ) [pʰeaʔkeaʔvoantaʔmuʔnii]   - detail »
    great wise man, venerable scholar; epithet of the Buddha
  8. ភគវា   - detail »
    See: ភគវ័ត
  9. ភគវ័ត ( adj ) [pʰeaʔkeaʔvoat]   - detail »
    to be victorious; powerful; honorable; fortunate, blessed; (of the Buddha) to have reached fulfillment
  10. ភគវ័ត ( n ) [pʰeaʔkeaʔvoat]   - detail »
    wise man, scholar; savior; winner

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar