Khmer Dictionary: អ
Chuon Nath's Khmer-Khmer Dictionary
-
អ
សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា (អ អា មួយគូនេះហៅ អវណ្ណៈ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក ។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រៈ និង ព្យញ្ជនៈ ផង) ។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត (o) ជា អំ (ដើម្បីឲ្យឮសំឡេងថា អ័ង) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី៣៣ (ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ (ជាទី ៩ ក្នុងសេសវគ្គ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ (ជាទី ១០ ក្នុងសេសវគ្គ) ។ សម្រាប់ភាសាខ្មែរ, (ប្រើដាក់ត្រីសព្ទ ( ៊ ) នេះពីលើឲ្យមានសំឡេងជា អ៊ំ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម ។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង (ហងឯង) ។ល។
-
អ
( និ.និបាតសព្ទ )
[អៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ពាក្យបដិសេធ (ផ្លាស់មកពី ន គឺ ន > អ) សម្រាប់ភាសាសំស្រ្កឹតនិងបាលីមានសេចក្ដីថា “មិន, មិនមែន, ពុំ, ឥត” សម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អកតញ្ញូ (< ន > អ + កតញ្ញូ) “អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន)”; អភ័ព្វ (< ន > អ + ភព្វ) “ដែលមិនគួរ (ដល់ការ)”; អសុភ (< ន > អ + សុភ) “ដែលមិនល្អ” ជាដើម ។ បើសព្ទដែលរៀង អ ភ្ជាប់ជាមួយនោះមានស្រៈនៅខាងដើម ត្រូវផ្លាស់ ន ឬ អ ជា អន៑, ដូចជា អនន្ត (< ន ឬ អ > អន៑ + អន្ត) “ដែលឥតទីបំផុត”; អនាគត (< ន ឬ អ > អន៑ + អាគត) “ដែលមិនទាន់មកដល់ (ដែលនៅឯមុខ)”; អនេក (< ន ឬ អ > អន៑ + ឯក) “ដែលមិនមែនតែមួយ (ច្រើន)” ជាដើម (មើលពាក្យដែលមាន អ ឬ អន៑ នៅខាងដើមតាមលំដាប់អក្សររៀងទៅ) ។
-
អ
( ន.នាមសព្ទ )
[អ ]
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះប៉ីមួយប្រភេទធ្វើដោយដើមបបុសទាំងតួទាំងអណ្ដាត ឬយកដើមបបុសធ្វើតែអណ្ដាត ឯតួធ្វើដោយដើមពកជាដើម : ផ្លុំប៉ីអ ។ តាមដោយធ្លាប់បានសង្កេតរូបគំនូរនៅជញ្ជាំងឧបោសថាគារ គឺវិហារនៅខែត្រក្រៅក្នុងប្រទេសសៀមដែលជាងសៀមគូរក្នុងសម័យបុរាណព្រេងនាយ ឃើញមានរូបអ្នកភ្លេងលេងភ្លេងខ្មែរ មានអ្នកផ្លុំ ប៉ីបបុស, ប្រហែលជាសៀមហៅថា ប៉ីអ ខ្មែរក៏ហៅតាមសៀមដែរទៅទេដឹង ? (គួរហៅ ប៉ីបបុស តាមខ្មែរវិញ) ។
-
អ !
( ឧ.ឧទានសព្ទ )
or អ៎ !
សូរលាន់មាត់ដោយបញ្ជាក់សេចក្ដី ឬដោយបាត់ងឿងឆ្ងល់ជាដើម : អ ! ដូច្នោះទេឬ ?; អ៎ ! ឯណោះទេហៈ ? អ៎ ! អញ្ជើញមក !
-
អក
( កិ.កិរិយាសព្ទ )
ចាប់ចំណីអាហារក្រៀម, ផង់ ឬភេសជ្ជៈស្ងួតផង់ជាដើម ពេញទូកដៃ ហាមាត់ធំងើយពម : អកប្រអួល, អកអំបុក, អកថ្នាំផង់ ។
-
អក
( ន.នាមសព្ទ )
អជ្ឈុបាតកសត្តមួយប្រភេទ សម្បុរខ្លួនខ្មៅស្រអាប់ មាឌធំកន្តុលបន្តិចជាងកុកខ្មៅ, ឆាបចាប់មច្ឆជាតិជាចំណី; កាលណាព្រាត់គូឬព្រាត់កូន ស្រែកយំគ្រលួចសង្រេងសង្រៃហើរឆ្វៀលឆ្វាត់ខ្ពស់ៗ ទាបៗ ប្រះប្រាណ គួរឲ្យស្រងេះស្រងោចអាណោចអាធម្ម (ហៅ អក តាមសូរវាយំ) ។ គេតែងនិយាយប្រៀបថា កើតទុក្ខធំយំបោកខ្លួន ឬយំប្រះប្រាណដូចជាអក ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សត្វអកជាសត្វមានចិត្តស្មោះ អាឡោះអាល័យហួសទំនង នៅពេលដែលព្រាត់បាត់គូគ្រង ទោះព្រាត់រំលងកាលយូរថ្ងៃ ។ ស្រែកយំរង្គំមិនសូវស្រាក ក្រៀមក្រំលំបាកពន់ពេកក្រៃ ជួនកាលបោកខ្លួនឲ្យក្សិណក្ស័យសង្រេងសង្រៃដល់ស្គាំងស្គម ។ មនុស្សខ្លះកើតទុក្ខដូចជាអក ច្រើនខកខូចចិត្តដល់ខ្លួនទ្រម ទោះគេពន្យល់ក៏ពុំព្រម រញមត្រាតែមានជំងឺ ។
-
អក
(មើលក្នុងពាក្យ អករ៍ និង ឧកញ៉ា, ឧកហ្លួង) ។
-
អក
( ន.នាមសព្ទ )
or អកកំបោរ
ប្រដាប់ធ្វើដោយលោហជាតិផ្សេងៗឬធ្វើដោយប្រាក់, មាសជាដើមមានរាងច្រឡោឬមានសណ្ឋានដូចបំពង់តូច មានមេមានគម្រប សម្រាប់ដាក់កំបោរបៀកម្លូ : កំបោរកន្លះអក, អកកំបោរលង់ហិន, អកកំបោរប្រាក់ ។
-
អកតញ្ញុតា
( ន.នាមសព្ទ )
[អៈកៈត័ញ-ញុ-តា ]
( បា.បាលី ( បាលីភាសា ) )
ភាវៈ, ភាពឬដំណើរ ជាអ្នកមិនដឹងឧបការគុណដែលគេធ្វើហើយ (ចំពោះខ្លួន) ។ ព. ផ្ទ. កតញ្ញុតា ។
-
អកតញ្ញូ
( ន.នាមសព្ទ )
[អៈកៈត័ញ-ញូ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អក្ឫតជ្ញ) អ្នកមិនដឹងឧបការគុណដែលគេបានធ្វើហើយ (ចំពោះខ្លួន) ។ ប្រើជា គុ. ក៏បាន : មនុស្សអកតញ្ញូ, ចិត្តអកតញ្ញូ (ប្រើបានទាំងបុរសទាំងស្ត្រី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អកតញ្ញូ ព្រះពុទ្ធជាគ្រូ ទ្រង់ត្រាស់ប្រាប់ថា ទោះលើកផែនដី ទាំងមូលឲ្យវា ពុំស្កប់ចិន្តា នៅតែរករឿង ។ ឬមួយបែបទៀតថា : អកតញ្ញូ បំភ្លេចគុណូ-បការៈចោល ទោះអ្នកផ្គត់ផ្គង់ មានគុណជាគោល វាតែងតែថ្កោលទោសជានិរន្តរ៍ ។ ព្រះពុទ្ធត្រាស់ថា ទោះលើកពសុធា ឲ្យវាគ្រប់គ្រាន់ វាឥតត្រេកអរ នៅតែបំភ័ន្ត បង្អាប់បង្អន់ បំភ្លេចគុណគាប់ ។ ព. ផ្ទ. កតញ្ញូ ។
Headley's Khmer-English Dictionary
-
អ
[ʔɑɑ]
- detail »
-
អ
[ʔɑɑ]
- detail »
33rd and last letter of the Cambodian alphabet
-
អ
[ʔɑɑ]
- detail »
ʔaʔ, negative prefix in Sanskrit and Pali words corresponding to English `a-, in-, un-' etc.
-
អក
( n )
[ʔɑɑk]
- detail »
small silver / copper box with a conical top used to hold lime for mixing with betel and areca
Reference: អកកំបោរ -
អក
( n )
[ʔɑɑk]
- detail »
sad melody used in classical Cambodian music
Reference: អកយំ -
អក
( n )
[ʔɑɑk]
- detail »
name of a ceremony, the purpose of which is to predict the rain-fall for the following year, traditionally held during the full moon of the month of កត្តិក
See: ពិធីសំពះព្រះខែ
Reference: អកអំបុក -
អក
[ʔɑɑk]
- detail »
See: អករ៍ -
អក
( v )
[ʔɑɑk]
- detail »
to pour something (e.g. a powder) into the mouth; to eat / drink by tipping the head back and pouring the food into the mouth, to gulp
-
អក
( n )
[ʔɑɑk]
- detail »
kind of black sea eagle (Haliaetus leucogaster)
Reference: សត្វអក -
អកតញ្ញុតា
( n )
[ʔaʔkaʔtaɲɲuʔtaa]
- detail »
ingratitude; ungrateful person, ingrate