Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឈ

Chuon Nath's Khmer-Khmer Dictionary
  1. ឈ
    ព្យញ្ជនៈ​ទី ៤ ក្នុង​វគ្គ​ទី ២ ជា​តាលុជៈ មាន​សំឡេង​កើត​ក្នុង​ពិតាន គឺ​ត្រង់​ក្រអូម​មាត់ ។ ជា​ធនិត-ឃោសៈ, ខាង​សំស្ក្រឹត​និង​បាលី​មាន​សំឡេង​ជា ជ្ហៈ ។
  2. ឈប ! ( កិ.កិរិយាសព្ទ )
    សម្ដី​ពោល​បង្អូស​វែង ក្លាយ​មក​អំពី​ពាក្យ ឈប់ ជា​ពាក្យ​ស្រែក​បញ្ឈប់​បសុសត្វ​គោ​ជាដើម ឲ្យ​ឈប់ ឲ្យ​បង្អង់ តាម​សញ្ញា​ដែល​បាន​បង្ហាត់ ដែល​ធ្លាប់​ប្រើប្រាស់​មក, ដោយ​សេចក្ដី​បង្គាប់​ថា ឯង​ចូរ​ឈប់ ! ឬ​ថា ចូរ​ឈប់ ។
  3. ឈប់ ( កិ.កិរិយាសព្ទ )
    បង្អង់​នៅ​ស្ងៀម, លើក​លែង​ធ្វើ; លែង​ប្រព្រឹត្ត : វា​ឈប់​រៀន​ហើយ, ឈប់​សិន ចាំ​ខ្ញុំ​ផង !
  4. ឈម ( កិ.កិរិយាសព្ទ )
    ឆ្ពោះ​មុខ​រក​គ្នា, ឈ្ងោក ឬ​សម្លឹង​ឆ្ពោះ​ទៅ​រក​អ្វី​មួយ : កុំ​ឈម​កុំ​ឈរ​ជិត ក្រែង​មិន​អត់​បង់​កេរ្តិ៍​កោះ កុំ​ល្បង​ល្បែង​នោះ​សោះ គួរ​ឲ្យ​ដោះ​ឲ្យ​ដើរ​ចេញ (សាស្ត្រា​ច្បាប់​ប្រុស) ។
  5. ឈរ ( កិ.កិរិយាសព្ទ )
    ឋិត​ពេញ​ជំហរ ជើង​ជាន់​ត្រង់, ជា​ឈ្មោះ​ឥរិយាបថ​មួយ ក្នុង​ឥរិយាបថ​ទាំង ៤ គឺ ដើរ, ឈរ, អង្គុយ, ដេក ។ ស្ថិត​នៅ, នៅ​ស្ដី​ទី​រាជការ : រាជការ​ត្រូវ​ចាត់​លោក...ឲ្យ​ទៅ​ឈរ​ខែត្រ​ស្វាយរៀង; ខ្ញុំ​បាន​ឈរ​ធ្វើ​រាជការ​ទី​អភិបាល​ខែត្រ នៅ​ខែត្រ​កំពត​អស់ ៥ ឆ្នាំ ។ នៅ​ទ្រឹង​មិន​ឡើង​មិន​ចុះ, មិន​គ្រាន់​បើ​មិន​រឹត​ឡើង (ជំងឺ) : ជំងឺ​ឈរ​ឲ្យ​មើល​យូរ​ណាស់ មិន​គិត​រក​គ្រូ​មើល​គ្នា ។ គុ. ឬ ន. អក្សរ​ដែល​មាន​តួ​រាង​ត្រង់ : អក្សរ​ឈរ ។
  6. ឈាន ( កិ.កិរិយាសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    លើក​ជើង​ដើរ, យាស​ជើង​បោះ​ជំហាន​ទៅ : ឈាន​ជើង​ដើរ ។
  7. ឈាន ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ធ្យាន) ការ​សម្លឹង​អារម្មណ៍ ដែល​ជា​អប្បនា​សមាធិ : ចម្រើន​ឈាន, ចូល​ឈាន : ឈាន​មាន ៤ ថ្នាក់ គឺ​ថ្នាក់​ទី ១ ហៅ
    - បឋមជ្ឈាន មាន​អង្គ ៥ គឺ ១- វិតក្កៈ សេចក្ដី​នឹក​សំដៅ​ឆ្ពោះ​ទៅ​រក​អារម្មណ៍​ដែល​កំពុង​ភាវនា; ២- វិចារៈ សេចក្ដី​រំពឹង​ពិចារណា​អារម្មណ៍​ដែល​កំពុង​ភាវនា; ៣- បីតិ សេចក្ដី​ឆ្អែត​ចិត្ត; ៤- សុខៈ សេចក្ដី​សប្បាយ​ក្នុង​ចិត្ត; ៥- ឯកគ្គតា ដំណើរ​មូល​ចិត្ត​ស្លុង​ទៅ​ក្នុង​អារម្មណ៍​តែ​មួយ (អង្គ​ទាំង ៥ នេះ សំដៅ​ចំពោះ​អារម្មណ៍ ដែល​ស្ងប់​ស្ងាត់​ចាក​កាម​គុណ); ថ្នាក់​ទី ២ ហៅ
    - ទុតិយជ្ឈាន មាន​អង្គ ៣ គឺ​លះ វិតក្កៈ វិចារៈ ចេញ នៅ​សល់​តែ បីតិ និង សុខៈ ដែល​កើត​មក​ជាប់​មក​អំពី​សមាធិ​របស់​បឋមជ្ឈាន ជា ៣ នឹង ឯកគ្គតា, ថ្នាក់​ទី ៣ ហៅ
    - តតិយជ្ឈាន មាន អង្គ ២ គឺ​លះ បីតិ ចេញ នៅ​សល់​តែ សុខៈ និង ឯកគ្គតា; ថ្នាក់​ទី ៤ ហៅ
    - ចតុត្ថជ្ឈាន មាន​អង្គ ២ ដែរ លះ សុខៈ ចេញ ចិត្ត​ក្លាយ​ទៅ​ជា ឧបេក្ខា គឺ​ជើយ​ព្រងើយ ជា ២ នឹង ឯកគ្គតា ។ ឈាន​ទាំង​បួន​ថ្នាក់​នេះ ហៅ​ថា
    - រូបជ្ឈាន មាន​រូប​ធម៌​ជា​អារម្មណ៍​រាប់​បញ្ចូល​ក្នុង​រូបាវចរ​ភូមិ ។ បុគ្គល​អ្នក​ចម្រើន​ភាវនា បាន​សម្រេច​ផ្លូវ​ឈាន​ សូម្បី​ត្រឹម​តែ​បឋមជ្ឈាន​ប៉ុណ្ណោះ ក៏​ចួប​ប្រទះ​សេចក្ដី​សុខ​សប្បាយ​ធម្មតា ឆ្ងាញ់​ពិសា​ជាង​រស​ជាតិ​អ្វី​ៗ ទាំង​អស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រូបជ្ឈាន, រូបធម៌, រូបាវចរ​ភូមិ, សមាធិ, អប្បនាសមាធិ, អារម្មណ៍ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត អ. ថ. ឈានៈ ដូច​ជា
    - ឈាន​ចិត្ត (--ចិត) ចិត្ត​ដែល​បាន​សម្រេច​ឈាន ។
    - ឈានផល (--ផល់) ផល​របស់​ឈាន, សេចក្ដី​សម្រេច​ប្រយោជន៍​ដែល​កើត​អំពី​ឈាន ។
    - ឈានពល (--ពល់) កម្លាំង​នៃ​ឈាន ។
    - ឈាន​សុខ (--សុក) សុខ​ដែល​កើត​អំពី​ឈាន ។
    - ឈានឫទ្ធិ (--រឹត; បា. ឈាន + ឥទ្ធិ; សំ. ធ្យាន + ឫទ្ធិ) ឫទ្ធិ​នៃ​ឈាន, ឫទ្ធិ​ដែល​កើត​អំពី​ឈាន ។
    - ឈានានុភាព (--ភាប; បា. ឈាន + អានុភាវ) អានុភាព, អំណាច, តេជះ​នៃ​ឈាន ។ល។
  8. ឈាន --
    (មើល​ក្នុង​ពាក្យ ឈាន) ។
  9. ឈាបនដ្ឋាន ( ន.នាមសព្ទ ) [ឈា-ប៉ៈន៉ាត់-ឋាន ]   ( បា.បាលី​ ( បាលីភាសា ) )
    ទី​សម្រាប់​ធ្វើ​ឈាបនកិច្ច, កន្លែង​រំលាយ​សព : គេ​ច្រើន​កសាង​ឈាបនដ្ឋាន​ជា​សាធារណៈ នៅ​ក្នុង​វត្ត ឬ ក្នុង​ទី​ក្បែរ​វត្ត ។
  10. ឈាបន​កិច្ច ( ន.នាមសព្ទ ) [ឈាប៉ៈ ន៉ៈ កិច ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ដុត​សាកសព; ពាក្យ​នេះ​សម្រាប់​ប្រើ​ជា​សាធារណៈ មិន​ចំពោះ​បុគ្គល ។ មាន​ន័យ​ឲ្យ​ប្រើ​តាម​លំដាប់​ជន​ខ្ពស់, កណ្ដាល, ទាប​ដូច្នេះ គឺ សម្រាប់​បរម​សព​នៃ​ក្សត្រ​ទ្រង់​រាជ្យ សម្ដេច​ព្រះ​វររាជជននី, សម្ដេច​ព្រះ​អគ្គ​មហេសី, ព្រះ​សព​សម្ដេច​ព្រះ​មហា​សង្ឃរាជ, ព្រះ​អង្គ​ម្ចាស់, អ្នក​អង្គ​ម្ចាស់ ហៅ​ថា ថ្វាយ​ព្រះ​ភ្លើង; សម្រាប់​សេនាបតី​និង​មន្រ្តី​ទាំងពួង​ឬ​រាស្ត្រ​ប្រជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ហៅ​ថា រំលាយ​សព; សម្រាប់បុព្វជិត​ទាំងពួង ហៅ​ថា បូជា ឬ បូជា​សព; សម្រាប់​រាស្ត្រ​ប្រជា​ទាំងពួង ហៅ​ថា រំលាយ​រូប ឬ ធ្វើ​ឈាបនកិច្ច; សម្រាប់​ជន​ថោក​ថយ ហៅ​ថា ដុត ឬ ដុត​ខ្មោច ។

1   2   3   4   5   6   ... 11   Next >>

Headley's Khmer-English Dictionary
  1. ឈ [cʰɔɔ]   - detail »
    ninth letter of the Cambodian alphabet
  2. ឈង ( v ) [cʰɔɔŋ]   - detail »
    to bend over in order to retrieve something from the water
  3. ឈប   - detail »
  4. ឈប់ ( v ) [cʰup]   - detail »
    to cease, stop, pause, discontinue, take a rest; to be absent (e.g. from school).
  5. ឈប់ ( i ) [cʰup]   - detail »
    stop, wait, just a minute, hold on
  6. ឈម ( v ) [cʰɔɔm]   - detail »
    to confront; to face (one another)
  7. ឈម ( v ) [cʰɔɔm]   - detail »
    to stack objects such as guns or sticks with the tops leaning against each other
  8. ឈរ ( v ) [cʰɔɔ]   - detail »
    to stand (up); to be stationed at / posted to; to work; to stand for election; to nominate
  9. ឈរ ( adj ) [cʰɔɔ]   - detail »
    to be vertical, upright, straight.
  10. ឈរ [cʰɔɔ]   - detail »
    constant, unchangeable, fixed; not to change (of a sick person's condition)

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar