Khmer Dictionary: ង
Chuon Nath's Khmer-Khmer Dictionary
-
ង
ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ១ ជាកណ្ឋជៈ គឺមានសំឡេងក្នុងបំពង់ក, ជាវគ្គន្តៈ ឃោសៈ, រាប់ចូលក្នុងពួកព្យញ្ជនៈសម្លាប់ គឺ សម្លាប់ ជា ង៉, បើនៅពីខាងមុខព្យញ្ជនៈអឃោសៈ ឬ ផ្ញើជើងជាមួយនឹងព្យញ្ជនៈ អឃោសៈ មិនបាច់សម្លាប់ដោយ មូសិកទន្ត ក៏មានសំឡេងជា ង៉ ដែរ ដូចជា ក្ង, ក្ងាន, ចម្ងាយ, ឆ្ងាយ, ថ្ងាន់, ថ្ងៃ ផ្ងារ ជាដើម ។
-
ង
( គុ.គុនសព្ទ )
ដែលមានរំពត់ខាងគល់ ឬខាងចុងងើយស្ទើតឡើង : ស្នែងគោងស្ទើត, ទូកង, (ប្រើឲ្យងាយមើល ងាយអាន គួរសរសេរ ស្នែងគោ-ងស្ទើត, ទូក-ង ) ។
-
ងក់
( ន.នាមសព្ទ )
ឈើក្ងុក ឬ ដែកមូលក្រវង់ មានខ្សែធំ ឬ ព្រ័ត្រត្រកួញ ចងភ្ជាប់មាំ សម្រាប់វាយជែងដំរីឲ្យបោល ។
-
ងក់
( កិ.កិរិយាសព្ទ )
ឱន, បង្អោនក្បាលចុះហើយងើយឡើង : ងក់ក្បាល ។
- អង្គុយងក់ គឺអង្គុយកុក ។
- ងក់ងើកៗ គឺងក់ផ្ងាក់ផ្ងើករឿយៗ ។
-
ងងក់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលងក់រឿយៗ : ដើរងងក់, ធ្វើការងងក់; ច្រើននិយាយតែចំពោះមនុស្សចាស់ ដែលដើរ ឬ ធ្វើការងើបៗ ងក់ៗ ដោយជរា។
-
ងងល់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យងងឹត : ងងឹតងងល់ គឺងងឹតពពើម ។
-
ងងាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលមានដំណើរងើបងើយគគាត : ដើរងងាស; ដំណើរងងាស ។
-
ងងិះងងុះ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
or ងងីសងងូស
ដែលសំដែងអាការរឹងរូស ឲ្យសំឡេងងងិះងងុះមិនចង់ធ្វើតាមបង្គាប់ : កូនខ្ញុំនេះពិបាកប្រើណាស់ វាចេះតែងងិះងងុះមករកវិញ ។
-
ងងីសងងាស
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលមានដំណើរងីសងាសមិនរៀបរយ, ដែលទទីសទទាសនាំឲ្យទើសទែង : កុំដើរងងីសងងាសកាត់ទីប្រជុំ ។
-
ងងឹត
( គុ.គុនសព្ទ )
ទីទៃពីភ្លឺ, គឺដែលឥតមានពន្លឺ : យប់ងងឹត, ខែងងឹត ។
- ភ្នែកងងឹត ឬ ងងឹតភ្នែក គឺភ្នែកដែលអន់ភ្លឺ ឬ មិនសូវភ្លឺ ឬក៏ ភ្នែកខ្វាក់ (ពាក្យគួរសម) ។ ដែលទើសគំនិតគិតមិនយល់ :
- ងងឹតមុខ គឺដែលងោងជ្រប់មើលអ្វីមិនឃើញ, គិតអ្វីមិនទាន់ ដោយខ្យល់ដើរមិនស្រួល ឬ ដោយខឹងខ្លាំងជាដើម (កុំប្រើច្រឡំជា ល្ងឹត, ល្ងឹតល្ងង់) ។
Headley's Khmer-English Dictionary
-
ង
[ŋɔɔ]
- detail »
fifth letter of the Cambodian alphabet
-
ង
( adj )
[ŋɔɔ]
- detail »
to be bent at one end, curved (upwards), upturned
-
ងក់
( v )
[ŋʊək]
- detail »
to nod, bob (as someone's head while sleeping sitting up); to doze
-
ងក់
( n )
[ŋʊək]
- detail »
wooden or metal cudgel used to strike an elephant's hindquarters to make it go faster
-
ងងក់
( adv )
[ŋɔŋʊək]
- detail »
in a nodding manner (as an old person)
-
ងងល់
[ŋɔŋʊəl]
- detail »
-
ងងាស
( adv )
[ŋɔŋieh]
- detail »
with head erect; audaciously, foolhardily
-
ងងិះងងុះ
- detail »
See: ងងីសងងូស -
ងងីងងើ
( adj )
[ŋɔŋii - ŋɔŋəə]
- detail »
to be stupid, brainless, foolish
-
ងងីសងងាស
( v )
[ŋɔŋiih - ŋɔŋieh]
- detail »
to walk erratically.