Khmer Dictionary: យ
Chuon Nath's Khmer-Khmer Dictionary
-
យ
ព្យញ្ជនៈ ទី ២៦ ក្នុងលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ១ ក្នុងសេសវគ្គឬអវគ្គ, ជាតាលុជៈ, មានសំឡេងត្រង់ពិតាន, គឺត្រង់ ក្រអូមមាត់; សំ. បា. អានថា យៈ ឬយ៉ៈ ។ តួ យ នេះមានសំឡេងជាពីរគឺ យ និង យ៉ ។ ក្នុងភាសាខ្មែរ យ ជាឃោសៈ, យ៉ ជាអឃោសៈ ។
-
យក
( កិ.កិរិយាសព្ទ )
កាន់; នាំ; នាំទៅមក; ទទួល, ព្រមទទួល; ត្រូវការ; ជឿតាម; ប្រកាន់; ប្រកាន់តាម ។ល។ : យកប្រាក់ទៅទិញស្រូវ; យកកូនទៅជាមួយផង; យកពាក្យគេ; យកគ្រូមកមើលជំងឺ ។ល។
- យកការប្រាក់ ទទួលចំណេញលើសពីចំនួនប្រាក់ដើមដែលចងការឲ្យគេ ។
- យកកំណើត ចាប់កំណើត ។
- យកក្ដី (ព. បុ.) ប្រកាន់ទោស, ចាប់ កំណើត ។
- យកខុស ចាប់ខុស, ចាប់ប្រកាន់ថាខុស ។
- យកខ្លួនពុំរួច (ពីទុក្ខទោស) ។
- យកគាប់គួរ ផ្គាប់ផ្គុនឲ្យមានសេចក្ដីគាប់គួរ ។
- យកគុណ ឬ - យកគុណយកស្រ័យ ទទួលបំណាច់គុណ, ទារគុណ, តវ៉ាថាខ្លួនមានគុណលើគេ ។
- យកគំនិត ជឿតាមគំនិត : យកគំនិតគេ ។
- យកចិត្ត ឬ - យកចិត្តយកថ្លើម អនុលោមតាមឲ្យត្រូវចិត្តគេ, ផ្គាប់តម្រូវតាមចិត្តគេ ។
- យកចិត្តទុកដាក់ ធ្វើសេចក្ដីអើពើពុំប្រហែសធ្វេស ។
- យកចំណេញ លៃលកឬគិតគៃឲ្យមានចំណេញ ។
- យកចំណេះ រៀនឲ្យបានចេះ ។
- យកជ័យ ធ្វើឲ្យមានជ័យ, ដណ្ដើមឲ្យមានជ័យ ។
- យកជាកូន ទទួលប្តេជ្ញា ឬព្រមទទួលអ្នកដែលមិនមែន កូនថាជាកូន ។
- យកជាគ្នា ទទួលរាប់រកឲ្យបានជាគ្នា; ...។
- យកជាតិ ចាប់ជាតិ, ចាប់កំណើត ។
- យកជើងកប តែងតែធ្វើឲ្យមាន សេចក្ដីអន្តរាយរៀងរាល់ឆ្នាំ : កំពង់យកជើងកប កំពង់ដែលតែងតែមានមនុស្សស្លាប់ ដោយលង់ទឹកឬដោយក្រពើវាខាំជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជើងកប ផង) ។
- យកជើងរាទឹក ដាក់ជើងទៅក្នុងទឹករាមិនឲ្យទូកលឿនទៅមុខ ។ ព. ប្រ. ជំទាស់ដំណើរមិនឲ្យប្រព្រឹត្តទៅបាន ។ ព. ទ. បុ. បើមិនជួយចូកជួយចែវកុំយកជើងរាទឹក បើមិនជួយប្រឹងប្រែងខ្នះខ្នែងទេ កុំជំទាស់ឲ្យខូចការ ។
- យកឈ្នូល ទទួលឈ្នូល ។ យកឈ្នះ ធ្វើឲ្យបានឈ្នះ, ខំប្រឹងឲ្យមានជម្នះ ។
- យកឈ្មោះ ឬ - យកកេរ្តិ៍ឈ្មោះ ធ្វើឲ្យមានឈ្មោះល្អចំពោះមកលើខ្លួន : ធ្វើការយកឈ្មោះ ។
- យកដៃ ជួយធ្វើការឲ្យគេដើម្បីឲ្យគេជួយធ្វើការខ្លួនវិញ តាមកំណត់វេលា ដែលហៅថា សងដៃ (អ្នកស្រុកខ្លះហៅថា យកវេរ; សងវេរ) ។
- យកដំបូន្មាន ទទួលធ្វើតាមពាក្យដំបូន្មាន ។
- យកតម្រាប់ ធ្វើតាមតម្រាប់ ។
- យកទោស ប្រកាន់ទោស, ប្រកាន់ថាមានទោស ។
- យកទោសយកពៃរ៍ ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពៃរ៍ ផង) ។
- យកទ្រព្យគេ ខ្ចីទ្រព្យគេមក ឬលួចទ្រព្យគេ ។
- យកបុណ្យ ញ៉ាំងចិត្តឲ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ ។
- យកបែប ធ្វើតាមបែប, ចម្លងបែប ។
- យកប្តី ព្រមមានប្ដី ។
- យកប្រពន្ធ ព្រមមានប្រពន្ធ ។
- យកពន្ធ ហូតពន្ធ, ទារពន្ធ ។
- យកពាក្យ ជឿតាមពាក្យ ។
- យកមាត់យកពាក្យ ទទួលព្រម ឬជឿតាមពាក្យដែលគេថា ។
- យកមុខ ឬ - យកមុខយកមាត់ វាតអាទិ៍ឬជែកជែងធ្វើឲ្យមានមុខមានឈ្មោះចំពោះមកលើខ្លួន, ធ្វើឲ្យគេសរសើរខ្លួនម្នាក់ឯង ។
- យកមែន យកជាមែន, ប្រាកដជាយក; រាប់ ថាជាមែន, សំដៅតែត្រង់មែន ។
- យកសុខ ឲ្យបានសុខ : ខំអត់យកសុខ, ស្ងៀមយកសុខ, កាន់សីលយកសុខ ។
- យកសម្តី ។ កាន់ឬជឿតាមសម្តី ។ ព. ទ. បុ. មនុស្សយកសម្តី ដំរីយកភ្លុក មនុស្សយកសម្តីជាការប្រាកដ, ឯដំរីយកត្រង់ភ្លុក ។
- យកអង្វរ ទទួលព្រមតាមពាក្យអង្វរ ។
- យកអាយុ ជួយសង្រ្គោះឲ្យមានអាយុជីវិត គឺជួយឲ្យរួចពីសេចក្ដីស្លាប់ ។
- យកអាសា ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រងភារៈតាមបំណងគេដោយពេញកម្លាំង ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសា ទៀតផង) ។
-
យកនៈ
( ន.នាមសព្ទ )
[យៈកៈន៉ៈ ]
or យកនំ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យកន; យក្ឫត៑) ថ្លើម; (រ. ស.) : ព្រះយកនៈ ឬ ព្រះយកនំ; ហៅថា យក្រឹត ក៏បាន : ព្រះយក្រឹត (ថ្លើមក្សក្រិយ៍) ។ បើអនុលោមតាម ឬធៀបនឹង សំ. យក្ឫត៑ គួរប្រើជា យក្កនៈ ឬ យក្កនំ ។
-
យក់
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ហ្យក អ. ថ. ហ្យុក = យ៉ុក) ឈ្មោះថ្មកែវវិសេស មានសាច់រឹងម៉ដ្ឋខៃ ច្រើនតែមានសម្បុរ-ស ឬខៀវ ជារបស់មានតម្លៃ, ពួកចិនច្រើនប្រើជាគ្រឿងអលង្ការប្រដាប់ត្រចៀក ឬប្រដាប់ដៃ : ថ្មយក់ ឬ កែវយក់, កងយក់ ។
-
យក់ !
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(យក អ. ថ. យ៉ុក "លើក") ពាក្យសម្រាប់បង្គាប់សេះឲ្យលើកជើងដោយសេចក្ដីថា លើក ! ឬ ថា ឯងចូរលើក ! (ឯងចូរលើកជើងឡើង !) ។
-
យក៍
( កិ.កិរិយាសព្ទ )
( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
(អ. ថ. យ) យក : ហ៏យក៍ចុះ ! (ហ៏ យកចុះ); អារំបល់យក៍ ! (ពាក្យជេរទ្រគោះ ច្រឡោះបោះ); ចុះឯងយក៍អីវ៉ាន់ អស់ហ្នឹងពីណាមក៍ ? (និយាយ ចំពោះឥស្សរជនពុំបានឡើយ) ។
-
យក្ខ
( ន.នាមសព្ទ )
[យ័ក ]
or យក្ស
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
អមនុស្សជាអទិស្សមានកាយមានភុម្មទេវតា, វត្ថុទេវតា, អសុរ, បិសាច ជាដើម ទោះមានចិត្តល្អក្ដី មានចិត្តអាក្រក់ក្ដី ដែលពួកមនុស្សរាប់អានធ្វើពលិការបូជា សែនព្រេន ។
-
យក្ខិនី
( ន.នាមសព្ទ )
[យ័ក-ខិន៉ី]
or យក្សិណី
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ស្រីយក្ស, យក្សស្រី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា យក្សី ក៏ បាន) ។
-
យក្រឹត
( ន.នាមសព្ទ )
[យ័ក-ក្រឹត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(យក្ឫត៑; ឫ > រឹ = យក្រឹត) ថ្លើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យកនៈ) ។
-
យក្សា
( ន.នាមសព្ទ )
[យ័ក្សា ឬ យ័កសា]
(ពហុ. របស់ យក្ស) យក្សទាំងឡាយ, ពួកយក្ស ។
Headley's Khmer-English Dictionary
-
យ
[yɔɔ]
- detail »
-
យ
[yɔɔ]
- detail »
26th letter of the Cambodian alphabet
-
យក
( v )
[yɔɔk, yɔɔ]
- detail »
to take (in one's hand or with oneself), hold; to take (away); to steal; to bring; to borrow; to get, obtain, achieve; to accept (Surin dial. yuə)
-
យកនៈ
( n )
[yeaʔkaʔnaʔ]
- detail »
liver
-
យក់
( n )
[yʊək]
- detail »
jade
-
យក់
( v )
[yʊək]
- detail »
to lift up.
-
យក់
( i )
[yʊək]
- detail »
command used to make a horse lift its feet
-
យក៍
[yɔɔ]
- detail »
-
យក្កនៈ
- detail »
See: យកនៈ -
យក្ខ
( n )
[yeak]
- detail »
giant, monster, ogre, demon