Khmer Dictionary: ឮ
Chuon Nath's Khmer-Khmer Dictionary
-
ឮ
ស្រៈសំស្រ្កឹត ជាទីឃៈ (អ. ថ. លឺ) ជាទន្តជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញ (ដូច ល ដែរ), មានប្រើបន្តិចបន្តួច ដូចជា ព. បុ. ថា : ឮជ័យ, ឮជា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
-
ឮ
( កិ.កិរិយាសព្ទ )
ចាប់យកសូរសព្ទបានឬបានដឹងសូរសព្ទដោយសោត្រប្រសាទ : ឮគេនិយាយគ្នា, ឮដំណឹង ។ លាន់សូរសព្ទចេញ : ផ្គរលាន់ឮខ្លាំង ។
- ឮឈ្មោះ ឬ - ឮនាម ល្បីឈ្មោះ, សាយឈ្មោះ ។
- ឮមាត់ឮក ឮសូរជជែកប្រកែកគ្នា, កើតមានជម្លោះប្រកែក ។ល។
-
ឮជា
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន ។ ច្រើនប្រើតែក្នុងកាព្យ, ដូចជា សេនាអង់អាច មានឫទ្ធិអំណាច អាចហានឮជា អស់ពួកសត្រូវ ទួទាំងទិសា សឹងខ្លាចចេស្តា តេជះជាញជ័យ ។ សរសេរជា លឺជា ក៏បាន ។
-
ឮជ័យ
( ន.នាមសព្ទ )
ទីដែលលេចឮឈ្មោះថាជាទីមានជ័យ គឺជានាមដំបូងបង្អស់នៃក្រុងឧដុង្គ ដែលក្នុងសម័យនោះហៅថា បន្ទាយ : បន្ទាយឮជ័យ គឺក្រុងឧដុង្គឮជ័យ (សរសេរជា
- លឺជ័យ ក៏បាន) ។ លុះចំណេរកាលតមក ទើបព្រះរាជធានីនេះប្រែនាមថា
- ក្រុងឧដុង្គមានជ័យ វិញ : ឧដុង្គមានជ័យ ជារាជធានីចាស់ នៅក្នុងអាណាខេត្តកំពង់ស្ពឺ (សព្វថ្ងៃនេះ) ។
-
ឮលាន់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលគ្រាន់តែឮលាន់កងរំពងប៉ុន្តែឮពុំប្រាកដជាសូរសព្ទអ្វីឬរឿងហេតុអ្វីឡើយ ។ ច្រើនប្រើជាពាក្យលាយក្នុងកាព្យ, ដូចជា : មានការណ៍ឮលាន់ តើមានអាសន្ន អ្វីប្លែកយ៉ាងណា គួរសួរបញ្ជាក់ ឲ្យអ្នករាល់គ្នា បានដឹងច្បាស់ថា ជារឿងហេតុអ្វី ? (សរសេរជា
- លឺលាន់ ក៏បាន) ។
-
ឮសាយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ដែលមានកេរ្តិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្តិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន : លោកឮសាយសប្បាយអស្ចារ្យណាស់ ។ ច្រើនប្រើលាយក្នុងកាព្យ, ដូចជា : អាពុកនិងម្តាយ នូវញាតិទាំងឡាយ សប្បាយពន់ពេក ព្រោះឮថាកូន ឮសាយចម្លែក គេអរអនេក ឯកឥតគណនា ។ ន. ព្រះមហាក្សត្រិយ៍ : ព្រះឮសាយ ទ្រង់ចំណាយព្រះរាជទ្រព្យជាទានបរិច្ចាគ... ។ សរសេរជា លឺសាយ ក៏បាន ។
Headley's Khmer-English Dictionary
-
ឮ
[lɨɨ]
- detail »
independent vowel representing the Sanskrit vowel លឭៃ (words spelled with ឮ may also be spelled with លឺ )
-
ឮ
( v )
[lɨɨ]
- detail »
to hear; to be heard
Eg. ខ្ញុំមិនឮលោកនិយាយទេ: I can't hear you. -
ឮឮ
( adv )
[lɨɨ - lɨɨ]
- detail »
loudly (var. ឮនេះឮ this often has the connotation of being uncomfortably loud)