Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ
ព្យញ្ជនៈទី ២ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងបំពង់ក ជាធនិត-អឃោសៈ, ខាង សំ. បា. មានសំឡេងជា ក្ហៈ ។
-
ខ
( កិ.កិរិយាសព្ទ )
ចម្អិនម្ហូបដែលហៅ ខ : ខត្រី, ខសាច់ ។
-
ខ
( ន.នាមសព្ទ )
ត្រី ឬ សាច់ដែលចម្អិនដោយមានគ្រឿងផ្សេងៗ លាយផ្សំផង, ជាម្ហូបមានទឹកទីទៃពីសម្លនិងត្រីស្ងោរ : ត្រីខ, ជ្រូកខ ។
-
ខ
( ន.នាមសព្ទ )
ឈ្មោះដាវដងវែង មានងៀងនៅខ្នង : ដាវខ ។
-
ខ
( ន.នាមសព្ទ )
ប្រការ, ចំពូក, មាត្រា, បទ, ន័យ, សេចក្ដីស្រង់ រួមចំនួនខ្លីៗ : ខ ១, ខ ២, ខ ៣ ។
-
ខក
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ខានចេញទៅ, ខានចូលមកដោយមានហេតុអ្វីនីមួយមកឃាត់ខាំងរាំងរា : ខកដំណើរ ។
- ជ្រុល, ហួស, ស៊ុន : ខកសម្ដី, ខកខ្លួន ។
-
ខក់
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
ស្ទះក្នុងបំពង់កដោយវត្ថុអ្វីៗ ដែលភ្លាត់ចូលទៅ ដោយមិនប្រុងនឹងលេប : ហាមក្មេងកុំឲ្យបៀមលុយក្រែងវាខក់ ។
-
ខខិត
( កិ.កិរិយាសព្ទ )
ប្រកាន់ទុក, ចំណាំទុកនូវរបស់អ្វីមួយថា ជារបស់ខ្លួន ដោយដាក់សញ្ញាជាសម្គាល់ : ឃ្មុំនេះមានគេខខិតហើយ (អ្នកស្រុកខ្លះនិយាយថា
- ខងខិត) ។
-
ខណៈ
( ន.នាមសព្ទ )
[ខៈណៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ក្សណ) ស្របក់, រំពេច : ខណៈនោះ, មួយខណៈ ។
-
ខណ្ឌ
( ន.នាមសព្ទ )
[ខ័ន]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សង្កាត់, ប៉ែក, កំណត់, ប៉ែតអាណាខែត្រ ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន : ខណ្ឌភ្នំពេញ ។ ពាក្យខាងលើនេះ ប្រើតែក្នុងសម័យជាន់ដើម, សព្វថ្ងៃគេប្រើពាក្យ ស្រុក ជាជំនួស ខណ្ឌ វិញ ។
Headley's Khmer-English Dictionary
-
ខ
( n )
[kʰɑɑ]
- detail »
contract, agreement
-
ខ
[kʰɑɑ]
- detail »
second letter of the Cambodian alphabet
-
ខ
( n )
[kʰɑɑ]
- detail »
part, section, paragraph, clause (e.g. of a contract or treaty); article, point; aspect; meaning
-
ខ
( n )
[kʰɑɑ]
- detail »
kha (kind of thick stew made with fish or pork and sugar or sweet soy sauce, bamboo shoots, black pepper, garlic, red onions, salt, and fish sauce).
-
ខ
( v )
[kʰɑɑ]
- detail »
to cook the above stew
-
ខ
[kʰɑɑ]
- detail »
-
ខ
( v )
[kʰɑɑ]
- detail »
to promise, to contract (to do something).
Reference: ខសន្យា -
ខក
( initverb )
[kʰɑɑk]
- detail »
to abstain, refrain (from), fail to
-
ខក
( v )
[kʰɑɑk]
- detail »
to put off, to postpone (a trip).
-
ខក
( adj )
[kʰɑɑk]
- detail »
to be prevented from achieving some planned goal