Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រ
ព្យញ្ជនៈ ទី ២៧ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ២ ក្នុងសេសវគ្គឬអវគ្គ, ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល ។ តួរ នេះ មានសំឡេងជាពីរ គឺ រ និង រ៉; ក្នុងភាសាខ្មែរ រ ជាឃោសៈ, រ៉ ជាអឃោសៈ ។
-
រ
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(រ្ច អ. ថ. រ៉) បង្គោល, ឃ្នង, របងបោះរាំងក្នុងទឹកជាគ្រឿងការពារសត្វទឹកដែលសាហាវ មិនឲ្យចូលមកបាន : បោះររាំងបាំងកន្លែងចុះងូចទឹកទន្លេ ។
-
រក
( កិ.កិរិយាសព្ទ )
សង្វាតឬស្វែងឲ្យចួប, ឲ្យប្រទះ, ឲ្យឃើញ, ឲ្យបានដូចបំណង : រកគោ, រកទិញស្រូវ, រកទ្រព្យ, រកឧស ។ ពឹងគេ, ស្ដីគេ : រកគេឲ្យជួយប្រក់ផ្ទះ, រកគេមកដេកកំដរ ។
- រកខុសរកត្រូវ ពិនិត្យឲ្យឃើញខុសត្រូវ ។
- រកខ្យល់ ឬ
- រកខ្យល់រកដង្ហើម ត្រដរប្រឹងឲ្យមានខ្យល់ដង្ហើម, ខំប្រឹងត្រដរដកដង្ហើម ។
- រកគ្នា ស្វែងឲ្យបានគ្នា, ស្វែងឲ្យបានចូបគ្នា ។
- រកដើមរកចុង ពិនិត្យសង្កេតឲ្យឃើញដើម ឃើញចុង ។
- រកទោស សង្កេតឲ្យឃើញទោស ។
- រកប្រពន្ធ ស្វែងឲ្យបានប្រពន្ធ, ស្ដីប្រពន្ធ, ។
- រកប្រាក់គេ សុំប្រាក់គេ; ខ្ចីប្រាក់គេ ។
- រកពុត សង្កេត, ពិនិត្យឲ្យឃើញពុត; ដេញពុត ។
- រកពុទ្ធោ លាន់មាត់រកព្រះពុទ្ធថា ពុទ្ធោ !, ពុទ្ធោ ពុទ្ធោ !, ឱពុទ្ធោ !, ឱពុទ្ធោ ពុទ្ធោ !, ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (--អ្ហើយ) ។
- រកមុខ សង្កេតឬបញ្ជាក់ ឲ្យឃើញមុខ, ឲ្យស្គាល់មុខ ។
- រកស៊ី ប្រកបកិច្ចការឲ្យបានទ្រព្យធន, ប្រឹងធ្វើរបរចិញ្ចឹមជីវិត ។
- រកហេតុ ឬ រករឿង សន្សំ, ពិនិត្យ, សង្កេត, ស្វែងឲ្យឃើញហេតុ ឬ ឲ្យកើតបានជារឿង, ឲ្យឃើញ ដំណើរ ។ល។
-
រកម
(ព. ម. ល្កម) ។
-
រកា
( ន.នាមសព្ទ )
ឈ្មោះឈើព្រៃមួយប្រភេទ សន្តាននឹងគដើមមានបន្លាធំៗរង្វើលៗ ផ្លែតូចៗខ្លីៗជាងផ្លែគ មានប៉ុយសាច់ម៉ដ្ឋត្រសុសសម្បុរសស្រអាប់ : ប៉ុយរកា ។
-
រកា
( ន.នាមសព្ទ )
ឈ្មោះឆ្នាំទី ១០ (មាន់) : ឆ្នាំរកា ។
-
រកាំ
( គុ.គុនសព្ទ )
ដែលរកៀសៗក្នុងភ្នែកមើលចំពន្លឺពុំបាន : ភ្នែករកាំ; ប្រើជា កិ. ក៏បាន : រកាំភ្នែក ។
- រកាំចិត្ត រង្កៀសចិត្ត; ក្រំចិត្ត ។
-
រកាំ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ធាងវែងៗ មានបន្លារឹង ស្លឹកស្រដៀងនឹងផ្ដៅសោម : ដើមរកាំ ។
-
រកាំរកូស
( កិ.កិរិយាសព្ទ )
មានមោះមៃនឹងគ្នាមិនសូវស្រាក; ដែលចេះតែប្រដាក់ប្រទុក្ខ, រើរុះ, រអាក់រអួល មិនជាប្រក្រតី : ចេះតែរកាំរកូសនឹងគ្នា; មនុស្សរកាំរកូស, ចិត្តរកាំរកូស, គំនិតរកាំរកូស ។
-
រកាដែក
( ន.នាមសព្ទ )
ឈ្មោះឈើរកាមានបន្លាសុទ្ធតែដែកដុះនៅឋាននរក សម្រាប់ពួក និរយបាលកំហែងឲ្យសត្វនរកដែលមានបាបប្រតោងឡើង ព្រោះកាលនៅជាមនុស្សជាអ្នកលួចប្រពន្ធឬលួចប្តីគេ (ពោលតាមគម្ពីរខាងពុទ្ធសាសនា) ។
Headley's Khmer-English Dictionary
-
រ
[rɔɔ]
- detail »
27th letter of the Cambodian alphabet
-
រ
( n )
[rɔɔ]
- detail »
picket, stake; specif. fence protecting a bathing place from dangerous aquatic animals
-
រក
( prenp )
[rɔɔk, rɔɔ]
- detail »
to, for
-
រក
( v )
[rɔɔk, rɔɔ]
- detail »
to look / search for, seek; to look up; to see, to visit; to request, ask for, ask someone to do something; to try; to think about, plan / intend to
-
រកម
- detail »
See: ល្កម -
រកា
( n )
[rɔkaa]
- detail »
cock (name of the 10th year of the 12-year cycle)
-
រកា
( n )
[rɔkaa]
- detail »
wild kapok tree (Bombax Ceiba; the trunk is covered with short thorns; the wood is used in construction and the roots are used in the preparation of medications to treat diseases of the ovaries)
-
រកាំ
( adj )
[rɔkam]
- detail »
(of the eyes) to have an irritation, be irritated; to be annoyed
-
រកាំ
( n )
[rɔkam]
- detail »
kind of thorny plant
-
រកឹក
( i )
[rɔkək]
- detail »
giggling or laughing sound