Khmer Dictionary: រ
Chuon Nath's Khmer-Khmer Dictionary
-
រខឺត
( គុ.គុនសព្ទ )
តូចខ្ពស់ស្តឺត, ស្តឺតកំប្រេវ : រាងរខឺត, ខ្ពស់រខឺត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តឺតរខឺត>តឺតរខឺត ផង) ។
-
រខុញ
( គុ.គុនសព្ទ )
ដែលមានស្នាមដោយអន្លើៗមិនរាប, មិនរលីង : ស្នាមដែកឈូសរខុញ, ស្នាមចបរខុញ, មុខអុតរខុញ ។
-
រខូស
( ឧ.ឧទានសព្ទ )
សូរឮខូសៗរឿយៗ : អណ្តើកវាររខូស (និយាយថា កខូស ក៏មាន, តាមទម្លាប់ប្រើ) ។
-
រខេក
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ រខាក ថា : រខេករខាក ដែលរខាកក្រៃពេក : បាំងជញ្ជាំងស្លឹករខេករខាក ។
-
រខែក
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ រខោក ថា : រខែករខោក ដែលរខោកក្រៃពេក : បររទេះរខែករខោក ។
-
រខែះ
( ឧ.ឧទានសព្ទ )
សូរឮខែះៗរឿយៗ ។
-
រខោក
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលយារចុះសោកប៉ត្រោក : ស្ពាយសម្ពាយរខោក, រែកជាល រខោក ។
-
រគង
( គុ.គុនសព្ទ )
ដែលតូចៗមូលៗរៀវចុងរៀបរៀងគ្នាឥតឆ្គង : ម្រាមដៃរគង ។ ដែលវារគងលើគ្នាស្រួលៗមើលទៅមិនទាស់ភ្នែក : ទងត្រឡាច រគងៗ (និយាយថា ល្គង ក៏មាន, តាមទម្លាប់ប្រើ) ។
-
រគាម
( គុ.គុនសព្ទ )
ដែលលេចថ្គោលៗឡើង តម្រៀបគ្នាមានលំនាំស្រដៀងនឹងបង្កង់ផ្ទះ : ឆ្អឹងជំនីររគាម ។
-
រគាំង
( ន.នាមសព្ទ )
ប្រដាប់សិតដោយលង់ហិន រាងសំប៉ែតមូលសណ្ឋានវង់ខែ មានហាមជាកណ្ដាប់ជុំវិញ មានដោះតូចនៅចំកណ្ដាលតែម្ខាង សូរសព្ទតូចរន សម្រាប់វាយឲ្យសញ្ញាគ្នាក្នុងការប្រជុំសូត្រមន្តឬស្ដាប់ ទេសនាជាដើម ។
- សំឡេងរគាំង (ព. ប្រ.) សំឡេងមូលតូចគ្រលួចរន ។
<< Prev 1 2 3 4 5 6 ... 20 Next >>