Khmer Dictionary: ឌ
Chuon Nath's Khmer-Khmer Dictionary
-
ឌ
ព្យញ្ជនៈទី ៣ ក្នុងវគ្គទី ៣ ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល ផ្សេងគ្នាពីសំឡេង ទ ទន្តជៈ , ជាសិថិលឃោសៈ (ខាង សំ. បា. អ. ថ. ឌ៎ៈ (ឌ៎ៈ ឌ៎្ហៈ), បើកមាត់រលាស់ចុងអណ្ដាតទៅខាងលើ, កុំឲ្យដូច ទៈ ទ្ហៈ ដែលរលាស់ចុងអណ្ដាតឲ្យប៉ះត្រង់ប្រទល់ធ្មេញ) ។ ព្យញ្ជនៈ ឌ នេះ, សម្រាប់ភាសា សំ. និង បា. ឃើញមានប្រើជា ដើមពាក្យ ឬជា មេពាក្យ ខ្លះបន្ដិចបន្ដួចដូចជា ឌំស “របោម”; ឌាក “ជ្រក់, ទឹកជ្រក់”; ឌាហ “សេចក្ដីក្ដៅក្រហាយ, សេចក្ដីអន្ទះអន្ទែង; ភ្លើង” ជាដើម; បើដាក់រៀងត្រង់កណ្ដាលឬត្រង់ខាងចុងនៃអក្សរឯទៀតនោះឃើញមានប្រើក្រែល ដូចជា ចណ្ឌ, ចណ្ឌាល, ប្រចណ្ឌ, បណ្ឌិត, ភណ្ឌៈ, មណ្ឌប, មណ្ឌល, សណ្ឌាស ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ); ឯភាសាខ្មែរយើងមិនមានប្រើសោះឡើយ, ដែលមានខ្លះនោះក៏សុទ្ធតែយកភាសាដទៃមកប្រើ ដូចពាក្យដែលមានតទៅនេះ ។
-
ឌមជន
( ន.នាមសព្ទ )
[ឌៈ មៈ ជន់]
(ឌម + ជន) ជនអ្នកធ្វើការឈ្នួលយ៉ាងទាប មានចាក់សំរាម, ដងទឹកសម្អុយចោល ជាដើម : ពួកឌមជន ។
-
ឌាកិនី
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
បិសាចស្រី ឬស្រីបិសាច ។
-
ឌាឌិម
( ន.នាមសព្ទ )
or ឌាលិម
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ទទឹម, ផ្លែទទឹម ។
-
ឌាហរោគ
[ឌាហៈ--]
រោគក្ដៅក្រហាយ, ជំងឺក្ដៅអន្ទះអន្ទែងក្នុងកាយ, ជំងឺគ្រុនក្ដៅ ។
-
ឌិកតេ
( ន.នាមសព្ទ )
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Dictée) ការសរសេរតាមពាក្យដែលគេសូត្រ, គេអាន គឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗ តាមឃ្លា តាមសង្កាត់ឲ្យអ្នកស្ដាប់សរសេរតាម : ធ្វើឌិកតេ, ហៅ ឌិកតេ, សូត្រឌិកតេ ។ ខ្មែរយើងប្រើពាក្យនេះជា កិ. ក៏មាន : កំពុងឌិកតេ ។ ពាក្យនេះហៅជាខ្មែរថា សរសេរតាមសូត្រ ឬ សរសេរតាមអាន ។
-
ឌិន
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ដិន អ. ថ. ឌិន) គ្រឿងវិចិត្រធ្វើដោយប្រាក់, មាស, ស្ពាន់ ឬលាយមាស (ធ្វើមកពីប្រទេសក្រៅ) សម្រាប់ប៉ាក់គ្រឿងប្រដាប់ប្រើជាលំអផ្សេងៗ : ឌិនប្រាក់, ឌិនមាស, ឌិនស្ពាន់ ។
-
ឌឺ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ផ្គើនឲ្យ, និយាយផ្គើន : ស្ដីប្រដៅទៅ វាឌឺឲ្យមកវិញ; ឌឺឲ្យឈឺចិត្ត ។ កិ. វិ. និយាយឌឺ, ជេរឌឺ ។
-
ឌឺដង
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
និយាយដៀមដាម, និយាយបញ្ចៀសវាសវាងឲ្យដឹងខ្លួន, ឲ្យខឹង, ឲ្យឈឺចិត្ត : វាចេះតែឌឺដងឲ្យខ្ញុំ, ស្ទើរតែនឹងទប់មិនឈ្នះ, ព្រឹកឌឺដងល្ងាចឌឺដង, ប្រហែលជានឹងទប់ពុំបានទេដឹង ?
-
ឌុកដាន់
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឌុដាន់) ។
Headley's Khmer-English Dictionary
-
ឌ
[dɔɔ]
- detail »
thirteenth letter of the Cambodian alphabet
-
ឌមជន
( n )
[deaʔmeaʔcʊən]
- detail »
worker of the lowest class; barbarian
-
ឌាកិនី
( n )
[diekeʔnii]
- detail »
female demon
-
ឌាឌិម
( n )
[diedɨm]
- detail »
pomegranate
-
ឌាហរោគ
( n )
[diehaʔrouk]
- detail »
high fever
-
ឌាំង
( adj )
[deaŋ]
- detail »
to be big and strong
-
ឌិកតេ
( n )
[dɨktee]
- detail »
dictation.
-
ឌិកតេ
( v )
[dɨktee]
- detail »
to dictate
-
ឌិន
( n )
[dɨn]
- detail »
metallic thread used for embroidery, tinsel
-
ឌីត
( adj )
[diit]
- detail »
to be fashionable, stylish