Khmer Dictionary: ភ
Chuon Nath's Khmer-Khmer Dictionary
-
ភគវតី
( ន.នាមសព្ទ )
[ភៈគៈវៈដី ]
ពាក្យជាឥត្ថីលិង្គរបស់ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាមរូបសព្ទសម្រាប់ហៅស្ត្រីអ្នកមានបុណ្យអ្នកមានស័ក្តិធំទាំងពួង; តាមលទ្ធិព្រាហ្មណ៍, ច្រើនហៅ ព្រះឧមា ឬ ព្រះលក្ស្មី ថា ព្រះភគវតី; តាមសណ្ដាប់ប្រទេស, ប្រើហៅ ស្ត្រីជាព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យក៏បាន : សម្ដេចព្រះភគវតី ។
-
ភគវន្ត
or #NAME?
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគវ័ត)
-
ភគវន្តមុនី
( ន.នាមសព្ទ )
[ភៈគៈវ័ន-តៈ-- ]
( បា.បាលី ( បាលីភាសា ) )
(< ភគវន្តុ > ភគវន្ត + មុនិ) អ្នកប្រាជ្ញមានជោគ, អ្នកប្រាជ្ញមានបុណ្យមានយស (ព្រះសម្មាសម្ពុទ្ធ) : ព្រះភគវន្តមុនី, ព្រះភគវន្តមុនីនាថ, ព្រះភគវន្តមុនីបពិត្រ (ព. ពុ. , ព. ទេ.) ។
-
ភគវា
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភៈគៈ-- ]
or ភគវាន
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភគវន្តុ > ភគវា; ភគវន៑) មើលពាក្យ ភគវ័ត ។
-
ភគវ័ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភៈគៈវ័ន ឬ --វ័ន ]
or ភគវ័ន្ត
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ភគវត៑; ភគវន្តុ > ភគវន្ត) ដែលមានជោគ, មានបុណ្យ, មានយស; ឬលោកអ្នកមានជោគ, អ្នកមានបុណ្យ, អ្នកប្រាជ្ញ ។ ពាក្យនេះ ខាងលទ្ធិពុទ្ធសាសនាហៅចំពោះតែព្រះសម្មាសម្ពុទ្ធ : ព្រះភគវ័ត ឬ ព្រះភគវ័ន្ត; ខាងលទ្ធិដទៃ ហៅបានគ្រប់អ្នកប្រាជ្ញធំៗទួទៅមិនមានកំណត់ ហៅថា ភគវា ឬ ភគវាន ក៏បាន) ។
-
ភគិនី
( ន.នាមសព្ទ )
[ភៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភគ្នី) បង-ប្អូនស្រី; ហៅបានទាំងបងស្រី, ប្អូនស្រី; បើលុះតែមាន ជេដ្ឋ “បង” ឬ កនិដ្ឋ “ប្អូន” ផ្សំមកផងទើបមានសេចក្ដីប្លែកគ្នា : ជេដ្ឋភគិនី បងស្រី, កនិដ្ឋភគិនី ប្អូនស្រី (សម្រាប់ប្រើជារាជសព្ទ) ។
-
ភគិនីភស្ដា
( ន.នាមសព្ទ )
[ ជើង ដ, អ. ថ. ភគិនី ភ័ស-ស្ដា ]
( រ. ស.រាជសព្ធ )
ប្ដីរបស់បងឬប្អូនស្រី គឺបងថ្លៃប្រុស ឬប្អូនថ្លៃប្រុស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគិនី និង ភស្ដា ផង) ។
-
ភង្គី
( ន.នាមសព្ទ )
[ភ័ង-គី ]
ឈ្មោះឈើតូចមួយប្រភេទប្រើជាថ្នាំរម្ងាប់រោគ : ដើមភង្គី ។
-
ភង្គៈ
( ន.នាមសព្ទ )
[ភ័ងគៈ ឬភ័ង-គៈព័ស ឬ ក៏--ពស់ ]
or ភង្គពស្ត្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភង្គ; ភំគ ឬ ភង្គ) សំពត់ដែលត្បាញដោយអំបោះលាយចម្រុះគ្នាច្រើនមុខ : សំពត់ភង្គៈ, ភង្គពស្រ្តសាច់ក្រាស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពស្ត្រ ផង) ។
-
ភណ្ឌ
( ន.នាមសព្ទ )
[ភ័ន]
or ភណ្ឌៈ (ភ័ន-ឌៈ)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ភណ្ឌ; ភាណ្ឌ) ទ្រព្យ, របស់; ដើមទុន; គ្រឿងប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿប្រដាប់ ។ ច្រើនផ្សំជាមួយនឹងនាមសព្ទឯទៀត, ដូចជា : ភណ្ឌទេយ្យ របស់ដែលត្រូវសង (សំណង); កសិភណ្ឌ គ្រឿងភ្ជួររាស់; គរុភណ្ឌ ទ្រព្យសង្ឃ; នានាភណ្ឌ, ពិពិធភណ្ឌ ឬ វិវិធភណ្ឌ ទ្រព្យផ្សេងៗ, របស់ច្រើនមុខដែលដាក់ក្នុងកំឡុងជាមួយគ្នា; បុរាណភណ្ឌ របស់ចាស់, ទ្រព្យចាស់; រាជភណ្ឌ ព្រះរាជទ្រព្យ; រាជកកុធភណ្ឌ គ្រឿងប្រដាប់សម្រាប់រាជ្យ ឬគ្រឿងឥស្សរិយយសសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សេដ្ឋភណ្ឌ របស់ប្រសើរ, ទ្រព្យមានតម្លៃ ។ល។
<< Prev 1 2 3 4 5 6 ... 20 Next >>