Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លលក់
( កិ.កិរិយាសព្ទ )
ឲ្យរបស់ទៅអ្នកទិញដោយយកថ្លៃ ។ ពាក្យនេះសម្រាប់និយាយផ្សំនឹងពាក្យទន្ទិញ ។ ទន្ទិញលលក់ មានន័យថា ទិញខ្លះលក់ខ្លះដូរខ្លះ ។
-
លលកស
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ : បទលលកស, ភ្លេងលលកស ។
-
លលា
( គុ.គុនសព្ទ )
[លៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លលា ឬ លាលា “ទឹកមាត់”) ឆ្កួតទឹកមាត់, ល្មេញល្មើ, ពភ្លីពភ្លើ : មនុស្សលលា ។ អាលលា ! អាល្មេញល្មើ ! (ព. ទ្រ.) ។ និយាយក្លាយជា លេលា ក៏មាន ។
-
លលា
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លលាដ>លលាដ ឬ លលាដ៍ ) ។
-
លលាដ
( ន.នាមសព្ទ )
[លៈលាដៈ, លៈលាត]
or លលាដ៍ (លៈលា)
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លលាដ) ថ្ងាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នលាដ ផង) ។ ឆ្អឹងក្បាល; ត្រឡោក : លលាដ៍ក្បាល; លលាដ៍ដូង (សរសេរជា លលា ឬ រលា ក៏មាន) ។
-
លលាដបដ្ដ
( ន.នាមសព្ទ )
[លៈលាដៈប័ត]
or លលាដប័ដ្ដ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--បដ្ដ) ក្បាំងមុខ; របៃមុខ ។
-
លលាតែ
( គុ.គុនសព្ទ )
ល្មេញល្មើខ្លាំង : មនុស្សលលាតែ ។ កិ. វិ. (ព. ប្រ.) ពភ្លីពភ្លើ : ដើរលលាតែ ដើរសាត់អណ្តែត ចោលផ្ទះលំនៅ ដូចមនុស្សពភ្លីពភ្លើ ឬល្មេញល្មើខ្លាំង ។
-
លលាម
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គុ. “ល្អ, ស្រស់បស់, ឆើតឆាយ, រុងរឿង”; ន. “ទង់”) ល្អរុងរឿងដោយអំណាច; ដែលគឃ្លើនអង់អាចឥតក្រែង : ដំណើរលលាម, ភ្នែកលលាម; ដើរចូលលលាមឥតភ្លឹក ។ ដែលបាញ់រស្មីព្រាតៗវែងៗ : ផ្លេកបន្ទោរបាញ់រស្មីលលាម (និយាយក្លាយជា រលាម ក៏មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពភ្លាម ផង) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រេហ៍ពលចូលកាន់សង្រ្គាម ឥតមានទីមទាម ពញ្លមលលាមរាល់ប្រាណ ។ សេនាអង់អាចហៅហាន ចូលលុករុញច្រាន លុះត្រាតែបានជោគជ័យ ។
-
លលិត
( គុ.គុនសព្ទ )
[លៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលគួរស្រឡាញ់, គួរចាប់ចិត្ត; ល្មមល្មៃ ។
- លលិតវិស្តារ ឈ្មោះគម្ពីរមួយខាងសំស្រ្កឹត... ។
-
លលីមលលាម
( គុ.គុនសព្ទ )
លលាមក្រៃពេក, ពភ្លីមពភ្លាម : ឫកលលីមលលាម, ភ្នែក--, កិរិយា--; ដើរ-- ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>