Khmer Dictionary: ល
Chuon Nath's Khmer-Khmer Dictionary
-
លម្អិត
( ន.នាមសព្ទ )
កម្ទេចឬផង់ល្អិត, ម្សៅផង់ : លម្អិតខ្លឹមចន្ទន៍ ផង់ខ្លឹមចន្ទន៍ ។ ប្រើជា លំឥត ក៏បាន ។
-
លម្អៀង
( កិ.កិរិយាសព្ទ )
or លំអៀង
ធ្វើឲ្យល្អៀង, ឲ្យផ្អៀងទៅរកម្ខាងជាងម្ខាង (ចំពោះតែផ្លូវចិត្ត) : លម្អៀងចិត្ត, លំអៀងសេចក្ដី; ចៅក្រមកាត់ក្ដីលំអៀង ។
-
លយ
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
(ល្ចយ អ. ថ. ល៉យ) បណ្តែត : លយកន្ទោង, លយប្រទីប ។
- ទុងលយសំពៅ (ព. ប្រ.) ទុងហែលទឹកបណ្តែតខ្លួនបណ្តោយគ្នា ឬតម្រៀបគ្នា ។ គុ. ឬ កិ. វិ. ដែលមានសណ្ឋានឬអាការលូកចេញមិនស្មើគ្នា : ព្រំដីលយម្ខាង; ដើរលយគ្នា, អណ្តែតលឿនលយ តាមអាកាស ។
-
លយកែវ
( ន.នាមសព្ទ )
or ឡយកែវ
( ស.សៀម ( ភាសាសៀម ) )
ឈ្មោះទឹកធ្វើដោយដាក់ចំណិតសាច់ផ្លែឈើ មានរសជូរ ឬកំពឹសក្រូចពោធិ៍សាត់ជាដើមបណ្តែតក្នុងទឹកលាយស្ករនិងអំបិលខ្លះ មានរសផ្អែមលាយជូរប្រៃបន្តិចៗ (បើធ្វើកំពឹសក្រូច ខ្មែរហៅ កំពឹសក្រូចបណ្តែត) ។
-
លយឆាយ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
( ស.សៀម ( ភាសាសៀម ) )
លយជាយ គឺស្លៀកសំពត់សម្លុយក្បិន : ស្លៀកលយឆាយ (តាមសណ្តាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។
-
លយៈ
( ន.នាមសព្ទ )
[លៈយៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(លយ) ឈ្មោះមាត្រារាប់វេលាចំនួន១០ខណៈ គឺ១០០ ការផ្ទាត់ម្រាមដៃបន្តគ្នាមិនដាច់; តាមលទ្ធិបុរាណ ប្រាប់បែបឲ្យរាប់ថា : ការផ្ទាត់ម្រាមដៃ (បន្តគ្នាមិនដាច់) ១០ ដង ជា ១ ខណៈ, ដប់ខណៈជា ១ លយៈ, ដប់លយៈជា ១ ខណលយៈ, ដប់ខណលយៈជា ១ មុហុត្ត, ដប់មុហុត្ត ជា ១ ខណមុហុត្ត ។ សំឡេងច្រៀងលាយជាមួយនឹងសូរតន្រ្តី ឬចង្វាក់ភ្លេងនិងចម្រៀងលាយគ្នា : លយៈភ្លេង; តន្រ្តីនិងចម្រៀងត្រូវលយៈគ្នា ។
-
លលក
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ ពួកទទា, ឈ្មោលចេះរងាវ ។
- លលកទ្រោល លលកឈ្មោលក្លារងាវខ្ទរ ។
- លលកបរ លលកឈ្មោលដើរដំណើរក្រទា ពង់កធ្វើងីកងាកៗ បញ្ចេញសូរសព្ទរនញាប់រន្ថាន់ កៀងញីឬអួតជល់គ្នា ។
- លលកបូល លលកបញ្ចេញសំឡេងឯកសព្ទផ្ទួនពីរៗស្រាលៗរង្វើលៗ ។
-
លលកខ្មោច
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ មាត្រធំវែងឆ្លឹមបន្តិចជាងលលកទ្រាំង សម្បុរខៀវស្រអាប់ ហើរលឿនភ្លែត, ជាសត្វរកស៊ីយប់ច្រើនជាងថ្ងៃ; គេច្រើននិយាយថា កាលបើវាហើរប៉ះត្រូវខ្លួនមនុស្សឬគោ, ក្របី, សេះ លុះយូរបន្តិចទៅតែងតែបណ្ដាលឲ្យកើតជារោគស្រយង់ ក្លាយទៅជាស្វិតដៃឬស្វិតជើង ហៅថា រោគលលកប្រះ ។
-
លលកទ្រាំង
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ រូបរាងស្រដៀងនឹងលលក តែតូចខ្លីជាង, យំឮសូរញាប់រន្ថាន់ ។
-
លលកប្រះ
( ន.នាមសព្ទ )
ឈ្មោះរោគស្រយង់ស្វិតដៃឬស្វិតជើងកើតអំពីលលកខ្មោចហើរប៉ះត្រូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លលកខ្មោច ផង) ។
<< Prev 1 ... 5 6 7 8 9 10 11 ... 20 Next >>