Khmer Dictionary: អែក
Chuon Nath's Khmer-Khmer Dictionary
-
ឯក
( ន.នាមសព្ទ )
[អែក]
or អែក
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូ ប៉ុន្តែតូចរៀវ មានស្លាបតែមួយ មានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំ ដោយកម្លាំងខ្យល់ប៉ះត្រូវ : យប់មិញគេបង្ហើរខ្លែងបួនប្រាំឮតែសូរឯកឆ្លើយគ្នារងំ (ហៅ ឯកខ្លែង ក៏បាន) ។
- ឯកង៉ាវ ឈ្មោះឯកខ្លែងមួយប្រភេទ មានតែស្លាបភ្ជាប់ឥតសាយ ធ្វើដោយស្លឹករឹតសកឲ្យស្តើង ចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ ។
Headley's Khmer-English Dictionary
-
អែក
[ʔaek]
See: ឯក (5)