Khmer Dictionary: សិប្បៈ
Chuon Nath's Khmer-Khmer Dictionary
-
សិប្ប
( ន.នាមសព្ទ )
[សិប-ប៉ៈ ]
or សិប្បៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សិប្ប; ឝល្ប) ជំនាង, ការជាងផ្សេងៗ, ហត្ថកម្មគ្រប់យ៉ាង; ចំណេះដែលត្រូវសិក្សា មានការជាងឈើ, ការឆ្លាក់គូរ, រៀបឥដ្ឋ, បូកបាយអ រហូតដល់ការបង្ហាត់សេះ, បង្ហាត់ដំរី; ចំណេះភ្លេងតន្រ្តី, ច្រៀង, រាំ ជាដើម ឬការប្រដាប់តាក់តែង, ការរចនាវិចិត្រផ្សេងៗ (ហៅ សិប្បៈ ឬ សិល្បៈ ទាំងអស់) ។
- សិប្បកម្ម ការជាង ។
- សិប្បករ,
- សិប្បការ ឬ - សិប្បការី ជាង, អ្នកធ្វើជាង (បើស្ត្រីជា សិប្បការិកា ឬ សិប្បការិនី) ។
- សិប្បជីវិកា ការចិញ្ចឹមជីវិតដោយសិប្បកម្ម ។
- សិប្បជីវី អ្នកចិញ្ចឹមជីវិតដោយសិប្បកម្ម (បើស្ត្រីជា សិប្បជីវិនី) ។
- សិប្បវន្ត (--វន្ត) អ្នកមានសិប្បៈ (បើស្ត្រីជា សិប្បវតី ឬ--វន្តី) ។
- សិប្បវិទូ អ្នកចេះសិប្បៈ ។
- សិប្បសាលា សាលារៀនសិប្បៈ, រោងការ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិល្ប ផង) ។
Headley's Khmer-English Dictionary
-
No matching entries found!