Khmer Dictionary: សតេកិច្ឆា
Chuon Nath's Khmer-Khmer Dictionary
-
សតេកិច្ឆៈ
( គុ.គុនសព្ទ )
[សៈតេ-កិច-ឆៈ ]
or សតេកិច្ឆា
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សតេកិច្ឆ; ស + ចិកិត្ស) ដែលគួររក្សាបាននៅឡើយ, ដែលនៅកែបាន : ទោសនុ៎ះជាសតេកិច្ឆា ។ ព. ផ្ទ. អតេកិច្ឆៈ, អតេកិច្ឆា ។ សតេកិច្ឆាបត្តិ (បា. < សតេកិច្ឆ + អាបត្តិ) អាបត្តិដែលនៅកែបាន (ព. វិ. ពុ.) ។
- សតេកិច្ឆភាព ភាពដែលគួរកែសម្រួលវិញបាន ។
- សតេកិច្ឆរោគ រោគដែលពេទ្យគួររក្សាបាន, ជំងឺដែលនៅកែបាន (ប្រើជា សតេកិច្ឆាពាធ ក៏បាន, បា. < សតេកិច្ឆ + អាពាធ) ។ ល។
Headley's Khmer-English Dictionary