Khmer Dictionary: សច្ចៈ
Chuon Nath's Khmer-Khmer Dictionary
-
សច្ច
( ន.នាមសព្ទ )
[ស័ច ឬ ស័ច-ចៈ ]
or សច្ចៈ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សច្ច; សត្យ) សេចក្ដីពិត; ដំណើរទៀង, ទៀងទាត់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិពា្វន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ --សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់ ។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ច-ចៈ, ដូចជា សច្ចការ (សំ. សត្យំការ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ ។
- សច្ចការី អ្នកធ្វើសច្ចៈ; បើស្ត្រីជា
- សច្ចការិនី ។
- សច្ចកាល កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត (វេវ. ភូតកាល) : ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។
- សច្ចកិរិយា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។
- សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ (ព. ពុ.) ។
- សច្ចបាន ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា (យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម) : ធ្វើសច្ចបាន ។
- សច្ចបារមី បារមីដែលមានសច្ចៈជាទីតាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
- សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន (ច្រើននិយាយថា សច្ចាប្រណិធាន ផង) ។
- សច្ចវាចា ពាក្យពិត ។
- សច្ចវាទី អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី (បើស្ត្រីជា សច្ចវាទិនី) ។
- សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិ នៃរដ្ឋសភា ។
- សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូចគ្នានឹង សច្ចការ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!