Khmer Dictionary: វ័ណ្ឌ
Chuon Nath's Khmer-Khmer Dictionary
-
វ័ណ្ដ
( កិ.កិរិយាសព្ទ )
[វាន់ ]
or វ័ណ្ឌ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វណ្ដ; វណ្ដ, វណ្ឌ “ចងព័ទ្ធ; បែង; ចែក...”) ចងព័ទ្ធ, រុំព័ទ្ធ, ព័ទ្ធព័ន្ធ, ព័ទ្ធជុំវិញ; ស្លៀកឬដណ្ដប់ព័ទ្ធប៉ឹង (ច្រើនសរសេរ វ័ណ្ឌ ជាង) : វ័ណ្ឌសំពត់ដូចព្នង ។
- វ័ណ្ឌក ព័ទ្ធព័ន្ធក : ពស់វ័ណ្ឌក ។
- វ័ណ្ឌកន្ទប ស្លៀកកន្ទបប្រផុតប្រផើយ ។
- វ័ណ្ឌប៉ឹង ប៉ឹងព័ទ្ធបិទបាំងកេរ្តិ៍ខ្មាស ។
- វ័ណ្ឌពុង វ័ណ្ឌសំពត់បិទបាំងពោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុង ផង) ។
- វ័ណ្ឌលោន (ស. លោន អ. ថ. ល៉ូន “ត្រងិល; ត្រងោល”) ស្លៀកបិទបាំងជិតតែពីខាងមុខ ។ល។ (សរសេរជា វណ្ដ ឬ វណ្ឌ ក៏បាន, តាមទម្លាប់ប្រើ; សរសេរក្លាយជា វាន់ ក៏មាន ប៉ុន្តែបើពេញចិត្តគួរឈប់សរសេរវាន់ ព្រោះឃ្លាតឆ្ងាយពីប្រភពនៃពាក្យ) ។
Headley's Khmer-English Dictionary
-
វ័ណ្ឌ
( v )
[voan]
to surround, encircle, wind / tie / fasten around; to wrap up; to put on (e.g. a scarf, a sari).
-
វ័ណ្ឌ
( n )
[voan]
encirclement, envelopment; wrapping; band / strip (e.g. of cloth)
-
វ័ណ្ឌ
( n )
[voan]
part, piece, section; stem, stalk