Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដោយនូវ
( អា. និ.អាយតនិបាត )
[--នៅ]
តាម, តាមដោយ : វាធ្វើដោយនូវទំនើងចិត្តវា ។
-
ដោយសារ
( កិ.កិរិយាសព្ទ )
អាស្រ័យផង : ដោយសារទូកគេ, ដោយសាររទេះគេ ។ អា. និ. ព្រោះតែ, អាស្រ័យនឹង : រស់ដោយសារគេចិញ្ចឹម ។ល។
-
ដោយហេតុ
( និ.និបាតសព្ទ )
[--ហែត]
ព្រោះហេតុ, អាស្រ័យហេតុ : ខ្ញុំឆ្លៀតទៅពុំរួចទេ ដោយហេតុជាប់កិច្ចរវល់ច្រើនណាស់ ។
-
ដោយឡែក
( និ.និបាតសព្ទ )
អ្វីដែលផ្សេងពីគ្នា, ដែលនៅដាច់ពីគេ ជនជាតិខ្មែរលើ រស់នៅដោយឡែកពីសង្គមខ្មែរជឿនលឿន ។
-
ដោរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឡើងកន្ទួលធំខ្លោតដោយពិសអ្វីរោលជាដើម : កម្ទេចអាលរោលសាច់ឡើងដោរពាសពេញអស់ទាំងខ្លួន ។
-
ដោល
( កិ.កិរិយាសព្ទ )
រុញច្រានដោយថ្នោល : ដោលទូក ។ ស្ទុះដាលរុញឡើង : កូននេះថ្លោសណាស់ វាចេះតែដោលកាន់ទប់ស្ទើរតែនឹងមិនជាប់; គោដាលដោលស្ទើរតែនឹងភ្លូករទេះ ។ គោមួយក្រោលដោលតែគ្នាឯង (ព. ទ. បុ.) បងប្អូនក្នុងក្រុមគ្រួសារតែមួយរករឿងឈ្លោះប្រកែកតែគ្នាឯង ។
-
ដោះ
( ន.នាមសព្ទ )
អវយវៈរបស់មនុស្សឬសត្វ ឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញី សម្រាប់ឲ្យកូនបៅ ។ ប៉ែករបស់គ្រឿងវាយដំពួកមួយ ដែលមានសណ្ឋានខាងក្រោមផតចូល ខាងលើខ្ពស់កំពុងឡើង ស្រដៀងនឹងដោះ : ដោះគង, ដោះរគាំង ។
-
ដោះ
( កិ.កិរិយាសព្ទ )
ស្រាយ, កែស្រាយ, ធ្វើឲ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ : ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ ។ល។
-
ដោះគន់
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ មានផ្កាក្រអូបឆ្ងិត (គួរហៅ ពិដោរគន្ធ ឬ វល្លិសុគន្ធ, ផ្កាសុគន្ធ សមណាស់) ។
-
ដោះញ
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញ ២ គុ.) ។
<< Prev 1 ... 15 16 17 18 19 20 Next >>