Khmer Dictionary: ដ
Chuon Nath's Khmer-Khmer Dictionary
-
ដូច
( និ.និបាតសព្ទ )
ដែលមានសណ្ឋាន មានរូបត្រូវគ្នា ឲ្យចាប់ច្រឡំ : របស់នេះ ដូចគ្នានឹងរបស់នុះដែរ ។
-
ដូចជា
( និ.និបាតសព្ទ )
ពាក្យប្រៀបធៀបប្រដូចវត្ថុមួយទៅវត្ថុមួយទៀត សភាវៈមួយទៅសភាវៈមួយទៀត មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ឧ. ពីដើមវាកាចណាស់ ឥឡូវវាដូចជាស្លូតបន្តិចវិញហើយ ។
-
ដូចដែល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដដែល) ។
-
ដូចយ៉ាង
( និ.និបាតសព្ទ )
ដែលមានសណ្ឋានរូបទ្រង់ទ្រាយដូចគ្នា ស្រដៀងគ្នា, ប្រហាក់ប្រហែលគ្នា ឧ. ពួកសត្វចិញ្ចឹម ដូចយ៉ាង គោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម សុទ្ធតែមានប្រយោជន៍ដល់ម្ចាស់ ។
-
ដូច្នឹង
( ន.នាមសព្ទ )
[ដូច-ច្នឹង ]
ដូចហ្នឹង, ដូចនេះ, ដូច្នេះ (ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអាន ដូច្នឹង ដែរ) ។
-
ដូច្នេះ
( និ.និបាតសព្ទ )
[ដូច-ច្នេះ ]
ដូចនេះ, យ៉ាងនេះ (ទោះបីសរសេរជា ដូចនេះ ក៏ត្រូវអានថា ដូច-ច្នេះ ដែរ) ។
-
ដូច្នោះ
( និ.និបាតសព្ទ )
[ដូច-ច្នុះ ]
ដូចនោះ, យ៉ាងនោះ (ទោះបីសរសេរជា ដូចនោះ ក៏ត្រូវអានថា ដូច-ច្នុះ ដែរ) ។
-
ដូន
( ន.នាមសព្ទ )
ជីដូន (យាយ) : អញ្ជើញទៅណាដូន ? ហ៏ ! ដឹកដៃដូនផង !
-
ដូន
( ន.នាមសព្ទ )
ពាក្យអារក្ខសម្រាប់ហៅស្នំ គឺស្រីអ្នកអង្វរករ ។
-
ដូន
( កិ.កិរិយាសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ប៉ះ, ទង្គិច, ទង្គុកគ្នា (មិនសូវប្រើ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>