Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គប់
( កិ.កិរិយាសព្ទ )
រាប់រកគ្នា, ចងសមាគមនឹងគ្នា : គប់មិត្រ, កុំសេពគប់មនុស្សអាក្រក់, កុំសមគប់នឹងមនុស្សពាល ។
-
គប់
( ន.នាមសព្ទ )
សំណុំសំរាម, ចំបើង ឬ បាច់ឈើស្ងួត, ឈើពុកដែលចងសម្រាប់កាន់អុជឈួល ឬ បំភ្លឺ (ហៅ គប់ភ្លើង ក៏បាន) ។
-
គប់
( ន.នាមសព្ទ )
អន្លូងឈើធំៗ មានសណ្ឋានបែបញញួរ ។
-
គប់គិត
( កិ.កិរិយាសព្ទ )
រួមគំនិតគ្នា, គិតគូរគ្នា ។
-
គប្បី
( អា. និ.អាយតនិបាត )
or គាប្បី
ត្រូវតែ : អ្នកបួសគប្បីខំប្រឹងសិក្សារៀនសូត្រ, គប្បីប្រព្រឹត្តឲ្យត្រឹមត្រូវទៀងទាត់តាមធម៌វិន័យ កុំបីឲ្យឃ្លាត ។ ជួនកាលប្រើជា កិ. វិ. ដូចពាក្យថា ប្រព្រឹត្តមិនគប្បី ជាដើម ។
-
គភ៌
( ន.នាមសព្ទ )
[គ័រ ]
or គ័ភ៌
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គព្ភ) សត្វកើតក្នុងផ្ទៃ :
- ទ្រង់គភ៌, ស្រីមានគភ៌ ពាក្យធម្មតាហៅថា មានផ្ទៃ, មានផ្ទៃពោះ, ទម្ងន់, ជាដើម ។ គ័ភ៌
-
គម
( ន.នាមសព្ទ )
បណ្ដូល-កឈើក្នុងពួកត្នោត, ដូង, ស្លា, ជ្រែ; ប្រើធ្វើជាបន្លែ, អន្លក់ មានរសពីសា ប្រើជួសសាឡាត់បាន : គមត្នោត, គមដូង, គមស្លា គមស្លាត្រឱន ។ល។
-
គម
( គុ.គុនសព្ទ )
ដែលមានខ្នងពកកំពូកស្រដៀងនឹងបូកគោ : មនុស្សគម, ខ្នងគម, គមគាក់ គមនិងគាក់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គាក់ ផង) ។
-
គម
( ន.នាមសព្ទ )
ឈ្មោះនំ ១ យ៉ាង មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬ ស្នូលសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ : នំគម ។
-
គមនាការ
( ន.នាមសព្ទ )
[គៈ មៈ នា កា ]
( បា.បាលី ( បាលីភាសា ) )
(គមន + អាការ) អាការទៅ, អាការដែលប្រុងធ្វើដំណើរទៅ, ដំណើរដែលប្រុងនឹងទៅ : ធ្វើគមនាការដោយទូក, --ដោយរថយន្ត ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>