Khmer Dictionary: គ
Chuon Nath's Khmer-Khmer Dictionary
-
គន្លង
( ន.នាមសព្ទ )
ជួរស្នាម; ជ្រលង; ដាន; លំអាន : គន្លងនង្គ័ល, ដើរតាមគន្លង, គន្លងមង, គន្លងលប, គន្លងត្រី ។
- លំអាន : គន្លងធម៌ ។
- ច្បាប់, សណ្ដាប់ : ប្រព្រឹត្តតាមគន្លង ។
-
គន្លាក់
( ន.នាមសព្ទ )
កន្លែងដែលគេលាក់ឲ្យស្ដួចតូចជាងគេ, អ្វីៗដែលមានថ្នាក់ មានជាន់ដូចគេលាក់ : គន្លាក់ជើង ។
-
គន្លាក់គន្លើន
( គុ.គុនសព្ទ )
ដែលមានគន្លាក់ច្រើនដង, ច្រើនសង្កាត់ : ផ្លូវរទេះគន្លាក់គន្លើន ។
-
គន្លាក់អាចម៍
( ន.នាមសព្ទ )
[--អាច់]
អវយវៈរបស់មនុស្សត្រង់ប៉ែកខាងក្រោយជង្គង់ ។
-
គន្លាស់
( កិ.កិរិយាសព្ទ )
និយាយផ្ទុយពាក្យ ថាត្រឡប់ឡើងវិញ ទើបមានន័យច្បាស់ថា ជានេះជានោះ, ដូចគន្លាស់ថា តានៅ ? (=ទៅណា ?); ម៉ាពីនក ? (= មកពីណា ?); ភឹកតឹក (= ផឹកទឹក ?); សាយប៊ី (= ស៊ីបាយ ?) ជាដើម ។ កិ. វិ. និយាយគន្លាស់ ។ គុ. ពាក្យគន្លាស់, សំដីគន្លាស់ ។ ចាស់ទុំហាមថា កុំនិយាយគន្លាស់លើពាក្យពុំសមគួរ ឬ លើពាក្យអាសគ្រាម ព្រោះនាំឲ្យគេរង្កៀស ឲ្យគេរិះគន់និន្ទាថាព្រហើន ។ ពាក្យគន្លាស់ពុំសមគួរនោះ កាលបើយើងនឹងរកទៅគង់តែឃើញមាន ។ល។
-
គន្លាស់គន្លោង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលគន្លាស់ជាកាព្យ ជាឃ្លោង, ដូចជា ខ្ជៀនរឹល, សេកឌីសេកឌី, ត្អថាក្រូញ, ស៊េតែកុំ, អាសខ្មិត, ចក់អាក្រិត, អាមេត្តិត, ឃេពីកុស, ទាំងអ៊ាក្នស់, ក្នុកស្រុង.... ។
-
គន្លិកគន្លាក់
( គុ.គុនសព្ទ )
ដែលរដិបរដុប, ខ្ពស់ទាប, ស្ដួចខ្លះ, ធំខ្លះ ។
-
គន្លឹះ
( ន.នាមសព្ទ )
រនុកបពា្ឈរ, ឬផ្ដេក ចន្ទាស់សម្រាប់រុករុញចេញចូល : គន្លឹះទ្វារ, គន្លឹះបង្អួច ។
-
គន្លោង
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគន្លាស់, ពាក្យកន្លៀត :
- គន្លាស់គន្លោង គឺគន្លាស់មានឃ្លា មានឃ្លោង ។ គន្លៀតគន្លោង គឺកន្លៀតដែលមានកន្លែងបៀតបាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គន្លាស់ ទៀតផង) ។
-
គប់
( កិ.កិរិយាសព្ទ )
វាយ, សំពងដោយគប់ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>