Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កតញ្ញុតា
( ន.នាមសព្ទ )
[កៈ-តាញ់-ញុ-តា ]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីដឹងឧបការគុណដែលអ្នកដទៃបានធ្វើដល់ខ្លួន : បុត្រធីតា ត្រូវមានកតញ្ញុតាចំពោះមាតាបិតា ។
- កតញ្ញុតាធម៌ ធម៌គឺកតញ្ញុតា : កតញ្ញុតាធម៌របស់បុត្រធីតា ។
-
កតញ្ញូ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[កៈ-ត័ញ-ញូ ]
( បា.បាលី ( បាលីភាសា ) )
អ្នកដឹងឧបការគុណដែលអ្នកឯទៀតគេបានធ្វើហើយដល់ខ្លួន គឺអ្នកដែលមិនភ្លេច, មិនរមឹលគុណគេ : បុរសកតញ្ញូ, ស្ត្រីកតញ្ញូ ។ ពាក្យផ្ទុយ អកតញ្ញូ ។
-
កតវេទិតា
( ន.នាមសព្ទ )
[កៈ-តៈ-- ]
( បា.បាលី ( បាលីភាសា ) )
ការដែលបានតប ឬដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ : កតវេទិតារបស់បុត្រធីតាទាំងឡាយ ។
-
កតវេទី
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
អ្នកដែលបានតប, ដែលគិតតែនឹងតបស្នងសងគុណដល់អ្នកមានគុណ : បុរសនោះជាកតវេទី ។ ស្ត្រីជា កតវេទិនី ។
-
កតិកា
( ន.នាមសព្ទ )
[កៈ-តិកា ]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីប្ដេជ្ញា, ការសន្មតិគ្នា, ការមត់គ្នា, ខសន្យា ។
- កតិកាសញ្ញា សញ្ញាគឺការសន្មតិគ្នា, ការមត់គ្នាទុកជាគ្រឿងសំគាល់ : យើងត្រូវធ្វើកតិកាសញ្ញាមួយ ។
-
កតូបការៈ
( ន.នាមសព្ទ )
[កៈ-តូ ប៉ៈ កា រៈ ]
( បា.បាលី ( បាលីភាសា ) )
(កត + ឧបការ) អ្នកមានឧបការៈធ្វើហើយ ឬអ្នកធ្វើឧបការៈ ។
-
កត់
( កិ.កិរិយាសព្ទ )
សរសេរចំណាំ : កត់ត្រា, កត់ពន្ធ ។ ទប់, ឃាត់ទុកឲ្យនឹង : ដំរីដាលគេយកកង្វេរកាប់កត់ឲ្យនៅនឹង ។
-
កត់
( កិ.កិរិយាសព្ទ )
ដក់, តាំងនៅ : ទឹកភ្លៀងកត់តាមវាលស្រែ, ទឹកកត់ក្នុងថ្លុក ។ ព. ប្រ.
- បញ្ញាកត់ គឺបញ្ញា ដែលឆាប់ចាំហើយមិនភ្លេច ។ ប្រើជា គុ. ក៏បាន : ស្រែកត់ទឹក, ដីកត់ទឹក ។
-
កត្តា
( ន.នាមសព្ទ )
[ក័ត-តា]
( បា.បាលី ( បាលីភាសា ) )
អ្នកធ្វើ, អ្នកផ្ដើមធ្វើ ។ ប្រើធៀបនឹង បារ. ថា Facteur ក៏បាន ។
-
កត្តិក
( ន.នាមសព្ទ )
[ក័ត-ដឹក ]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះខែទី ១២ តាមចន្ទគតិ : ខែកត្តិក ។
<< Prev 1 ... 15 16 17 18 19 20 Next >>