Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ជាក់
( ន.នាមសព្ទ )
អ្វីៗ ដែលគេខ្ជាក់ចោល : កញ្ជាក់ស្លា, កញ្ជាក់អំពៅ ។
-
កញ្ជាក់ស្លា
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រាងដូចត្រីកន្រ្តប់ សម្បុរប្រាយលាជ : ត្រីកញ្ជាក់ស្លា ។
-
កញ្ជាត
( ន.នាមសព្ទ )
ជាតិ ។ ពាក្យសាមញ្ញ ប្រើដោយមានទោសៈ មើលងាយទ្រគោះបន្តុះបង្អាប់អ្នកដទៃណាមួយ ឥតខ្លាចចិត្ត ឥតញញើត : កញ្ជាតអាអ្នកក្រ, កញ្ជាតអាល្ងង់ មានន័យថា ជាតិជាអ្នកក្រ, ជាមនុស្សល្ងង់ ។
-
កញ្ជុសមាន់
( ន.នាមសព្ទ )
ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមានសណ្ឋានដូចស្រែង បណ្ដាលឲ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស ។
-
កញ្ជួ
( គុ.គុនសព្ទ )
ជួឥតគួរឥតសម : មនុស្សកញ្ជួ (ព. ទ្រ.) ។
-
កញ្ជើ
( ន.នាមសព្ទ )
របស់ត្បាញដោយបន្ទោះឫស្សី សម្រាប់ដាក់អ្វីៗគ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ ក្ដាប់នឹងបន្ទោះផ្តៅ ខាងក្រោមរាបហៅថា បាត : អង្ករ ១ កញ្ជើ ។
-
កញ្ជើបាយដាច
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមមានបន្លាខ្លីៗ ស្លឹកស្រដៀងនឹងស្លឹកសុរភី មានផ្លែក្លិនហាងបន្តិចៗ ប៉ុន្តែគេអាចបរិភោគផ្លែទុំបាន : ដើមកញ្ជើបាយដាចមានម្លប់ជិតល្អណាស់ ។
-
កញ្ជើជំពោះ
( ន.នាមសព្ទ )
កញ្ជើមួយប្រភេទ មានជើងខាងក្រោមត្បាញកាច់ជ្រុង មាត់ខាងលើកាច់ជ្រុងក៏មាន មូលក៏មាន រាងតូចក្រោម ធំក្អេងខាងលើ : ស្រូវ ១ កញ្ជើជំពោះ ។
-
កញ្ជែះ
( កិ.កិរិយាសព្ទ )
បុកតិចៗ, បុកថ្នមៗ :
- កញ្ជែះស្រូវ, កញ្ជែះអង្ករ, គឺបុកស្រូវ, ស្រិតអង្ករបន្តិចបន្តួច ប្រមាណ ១ ក្ដាប់ ២ ក្ដាប់ មិនពេញត្បាល់ ។
- មនុស្សកញ្ជែះច្រក គឺមនុស្សក្រីក្ររហេមរហាម ដែលរកព្រឹកបានស៊ីព្រឹក រកល្ងាចបានស៊ីល្ងាច ។
-
កញ្ជោ
( ន.នាមសព្ទ )
ចម្រឹងឬបង្គោលបោះចងរនងសន្ទូច.រនង ឧ. ប៉ជើងកញ្ជោសន្ទូច ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>