Khmer Dictionary: ក
Chuon Nath's Khmer-Khmer Dictionary
-
កញ្ឆើញ
( គុ.គុនសព្ទ )
ខើចប៉ែកខាងលើ :
- មាត់កញ្ឆើញ គឺមាត់ខើចបបូរខាងលើ... ។
-
កញ្ឆៀវ
( ន.នាមសព្ទ )
ឈ្មោះខ្យងសមុទ្រមួយប្រភេទ មានស្នូកតូចកំប៉ាត មានកន្ទុយ សម្បុរដូចក្ដាម ។
-
កញ្ឆេង
( កិ.កិរិយាសព្ទ )
លោតដោយសប្បាយ, ដោយមានសោមនស្ស : គោកញ្ឆេង, លោតកញ្ឆេង ។
-
កញ្ឆែត
( ន.នាមសព្ទ )
ឈ្មោះបន្លែវារិជតិណជាតិមួយប្រភេទ ជាវល្លិដុះក្នុងទឹកសម្រាប់ប្រើជាអន្លក់; ប្រើជាបន្លែក៏បាន ។
-
កញ្ឆែវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលវៀចឆែវទៅម្ខាងៗ : មាត់ចានវៀចកញ្ឆែវ ។
-
កញ្ឆោត
( គុ.គុនសព្ទ )
ដែលងាយបញ្ឆោត : មនុស្សកញ្ឆោត ។
-
កញ្ជង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង :
- លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។
-
កញ្ជនជៃ
( ន.នាមសព្ទ )
or កន្ទនជៃ
ឈ្មោះត្រីស្រកាមួយប្រភេទ ក្នុងពួកត្រីរ៉ស់ សម្បុរខ្មៅពព្រុស ក្បាលរាងស្រួច សាច់សក្បុស ។ ស្រុកខ្លះហៅ កន្ទន់ជៃ ។
-
កញ្ជប់
( គុ.គុនសព្ទ )
ដែលរារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ទុកមិនឲ្យមកគេវិញ : មនុស្សកញ្ជប់ទ្រព្យគេ ។
-
កញ្ជរ
( ន.នាមសព្ទ )
ឈ្មោះខែត្រមួយក្នុងដែនកម្ពុជា ក្នុងកាលអំពីដើម (ឥឡូវរួមក្នុង ខែត្រក្រចេះ) ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>