Khmer Dictionary: ឱប
Chuon Nath's Khmer-Khmer Dictionary
-
ឱប
( កិ.កិរិយាសព្ទ )
យកដៃទាំងពីរព័ទ្ធរួបចូលដិតដល់ទ្រូង; ដេកគងដៃម្ខាងទៅលើអ្វីៗ ទាញរឹតចូលដិតដល់ទ្រូង : ឈរឱបសសរ, ដេកឱបបង្វេច ។ រ. ស. ថា ទ្រង់ព្រះអាលិង្គនៈ (ទ្រង់ឱប) ។
- ឱបក្បាលជង្គង់ យកដៃទាំងពីររួបព័ទ្ធរឹតក្បាលជង្គង់របស់ខ្លួន : អង្គុយឱបក្បាលជង្គង់ ។
- ឱបក្រសោប (ព. ប្រ.) គ្រប់គ្រងរក្សាទុក : យកមនុស្សខូចមកឱបក្រសោបទុកឲ្យនៅក្នុងផ្ទះ ។
- ឱបគំរង់ (ព. ប្រ.) មិនលះអំពើអាក្រក់ចោល; រាប់រកកាន់ជើងមនុស្សអាក្រក់ ។
- ឱបដៃ យកដៃទាំងពីររួបគ្នាផ្ទាប់នឹងទ្រូងរបស់ខ្លួន : ឈរឱបដៃ ។
- ឱបដៃឱបជើង (ព. ប្រ.) សុំពឹងផ្អែកឬជ្រកកោនដោយទទូចមិនលែងឬមិនព្រមទៅណា ។
- ឱបរឹត ឱបផងរឹតផង, ឱបយ៉ាងជិត ។
- ឱបអរ (ព. ប្រ.) រាប់អានឬធ្វើបដិសណ្ឋារៈដោយមានអំណរក្រៃពេក (ហាក់ដូចជានឹងស្ទុះទៅឱប) ។
- ឱបអរសាទរ រាប់អានដោយមានអំណរក្រៃពេកព្រមទាំងមានសេចក្ដីគោរពផង ។
- ឱបអសុភ (ព. ប្រ.) ឱបក្រសោបមនុស្សអាក្រក់ទុកជាគ្នា; មិនលះអំពើអាក្រក់ចោល (ឱបគំរង់) ។ ព. ពុ. ត្រេកត្រអាលភ្លេចខ្លួនទៅរករូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ល។
Headley's Khmer-English Dictionary
-
ឱប
[ʔaop]
See: អោប -
ឱបក្កមិកាពាធ
( n )
[ʔaopakkaʔmiʔkaapiet]
discomfort / suffering caused by someone's beating / stabbing; wound
-
ឱបបាតិក
See: ឩបបាតិក -
ឱបម្មសំសន្ទនា
( n )
[ʔaopammaʔsaŋ sɑnteaʔnie]
careful checking, proofreading