Khmer Dictionary: ឫស
Chuon Nath's Khmer-Khmer Dictionary
-
ឫស
( ន.នាមសព្ទ )
អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិ ដែលដុះចាក់ចុះទៅក្នុងដី សម្រាប់ស្រូបយករសជាតិដី ដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើម : ឫសឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាលផ្ញើប្រាណ ។ ចុងគល់ធ្មេញដែលដុះក្នុងសាច់អញ្ចាញធ្មេញ : ឫសធ្មេញ ។
- ឫសកែវ ឫសដែលដុះចាក់ត្រង់ទៅក្រោម ជាឫសសំខាន់របស់ឈើ (ប៉ុន្តែឈើខ្លះឥតឫសកែវក៏មាន) ។ ព. ប្រ. ទីពំនាក់យ៉ាងមាំ; មុខការយ៉ាងសំខាន់; ដំណើរសម្រេចប្រយោជន៍ស៊ប់ : អាងមានឫសកែវ; ចាក់ឫសកែវ ។
- សំយោជនក្កិលេស : បុគ្គលដែលបានផ្ដាច់ផ្តិលកិលេសជាឫសកែវអស់រលីងហើយ ហៅថា
- អរហន្ត ។
- ឫសរយាង ឫសដែលដុះចាក់ជ្រែងចេញទៅខាង ។ ព. ប្រ. ទីពំនាក់, មុខការ, ការសម្រេចប្រយោជន៍, កិលេសបន្ទាប់បន្សំ : ផ្ដាច់ឫសរយាងរួចសឹមផ្ដាច់ឫសកែវ ។ល។
-
ឫស
( ន.នាមសព្ទ )
កំណាត់ឈើជាដើមដែលបុកបង្កប់ក្នុងរណ្ដៅបញ្ចាល់ដីឲ្យណែនដើម្បីកុំឲ្យស្រុត: បុកឫសរណ្ដៅសសរសង់វិហារ, សង់គេហដ្ឋានធំៗ ។
-
ឫស
( ន.នាមសព្ទ )
រោគមួយប្រភេទដុះចេញពីសាច់ មានសណ្ឋានជាពកតូចមូលរឹង : កើតឫសនៅកែងដៃ ។
Headley's Khmer-English Dictionary
-
ឫស
( n )
[rɨh]
root (of a plant or a number); stump (of a tooth)
-
ឫស
( n )
[rɨh]
base, basis, fundamental principle; foundation, footing, wooden support placed under the end of a post / piling and buried in the ground to give the post a firmer support
-
ឫស
( n )
[rɨh]
plantar wart (kind of skin disease resembling a callus)
-
ឫសភ
( adj )
[rɨʔsop, rɨʔsaʔpʰeaʔ]
to be superb, magnificent, superior
-
ឫសភ
( n )
[rɨʔsop, rɨʔsaʔpʰeaʔ]
bull; magnificent male animal
-
ឫសភ
( n )
[rɨʔsop, rɨʔsaʔpʰeaʔ]
second month of the Cambodian year corresponding to May
-
ឫសី
( n )
[rɨʔsəy]
hermit, ascetic; priest; scholar
-
ឫសី
( n )
[rɨʔsəy]
ancient Cambodian word game involving the scrambling and unscrambling of the letters in a word or sentence; encoded message. (There may be an almost infinite number and variety of rules. One rule is ដកបីស្រង់បី which means `3 by 3,' that is, the letters of the encoded message are to be extracted in threes, thus: ល្អក្រចិមិយូត្តនរៈ the first third letter is ចិ, then ត្ត then ល្អ (counting ន as 1 and រ as 2, then going back to the beginning. The decoded version of the above is ចិត្តល្អមិនក្រយូរ )
Reference: ឫសីប្លែងសារ -
ឫស្ដី
( n )
[rɨhsdəy]
spear, lance, pike; sword
-
ឫស្យា
( n )
[rɨhsyaa]
envy, jealousy.