Khmer Dictionary: ឧបនិស្ស័យ
Chuon Nath's Khmer-Khmer Dictionary
-
ឧបនិស្ស័យ
( ន.នាមសព្ទ )
[អ៊ុប៉ៈនិស-សៃ]
( បា.បាលី ( បាលីភាសា ) )
(ឧបនិស្សយ) កុសលធម៌ដែលដេកឬអាស្រ័យនៅក្នុងខន្ធសន្តាន គឺកុសលដែលបានកសាងសន្សំអប់រំទុកមក, សំណាង, ភ័ព្វព្រេងសំណាង; ចំណុចចិត្ត : មានឧបនិស្ស័យបរិបូណ៌ មានកុសលក្រាស់ក្រែល ។ ក្នុងគម្ពីរពុទ្ធសាសនាថា ឧបនិស្ស័យ មាន ៣ យ៉ាងគឺ ១-
- ទានូបនិស្ស័យ សំណាងដែលបានសាងទុកមក ដោយការបរិច្ចាគទ្រព្យធ្វើទាន; ២-
- សីលូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយការរក្សាសីល; ៣-
- ភាវនូបនិស្ស័យ សំណាងដែលបានសាងទុកមកដោយភាវនា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឧបនិស្សយ (អ. ថ. អ៊ុប៉ៈនិស-សៈយ៉ៈ), ដូចជា
- ឧបនិស្សយការណ៍ ហេតុឬដំណើរនៃឧនិស្ស័យឬក៏ជាឧបនិស្ស័យ ។
- ឧបនិស្សយធម៌ ធម៌ជាឧបនិស្ស័យ (កុលសធម៌)។
- ឧបនិស្សយពល (--ពល់) កម្លាំងនៃឧបនិស្ស័យ ។
- ឧបនិស្សយភាព ភាពនៃឧបនិស្ស័យ ។
- ឧបនិស្សយសម្បត្តិ ការបរិបូណ៌ដោយឧបនិស្ស័យ ។
- ឧបនិស្សយសម្បន្ន (--សំប័ន) អ្នកដែលបរិបូណ៌ដោយឧបនិស្ស័យ (បើស្ត្រីជា ឧបនិស្សយសម្បន្នា) ។ល។
Headley's Khmer-English Dictionary
-
ឧបនិស្ស័យ
( n )
[ʔuʔpaʔnihsay, ʔuʔpaʔnihsaʔyaʔ-]
propensity, tendency, disposition; qualification; destiny; fortune, luck