Khmer Dictionary: ឥត្ថី
Chuon Nath's Khmer-Khmer Dictionary
-
ឥត្ថី
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្ត្រី “មនុស្សដែលបុរសគួរចង់បាន, មនុស្សដែលជាគូនឹងបុរស”) ស្ត្រី, ស្រី ។ សម្រាប់ប្រើក្នុងកាព្យ កាលបើកវីត្រូវការប្រើ, ដូចជា : ឥត្ថីបុរស ជាតិខ្មែរទាំងអស់ ធ្វើការជួយរដ្ឋ ស្ទុះស្ទា-រទែង ខ្នះខ្នែងតាមបទ ធ្វើការប្រាកដ ជាធ្វើមែនៗ ។ ស្ម័គ្រចិត្តខ្លួនឯង ពុំមែនខ្លាចក្រែង អំពីកំណែន សមិទ្ធិច្រើន កើតកើនក្នុងដែន រដ្ឋខ្មែរមែនទែន ដូចផ្សិតខែភ្លៀង ។ សម័យអង្គរ ប្រទេសខ្មែរឈរនឹងថ្កល់ឥតល្អៀង សម័យសង្គម និយមធម៌ទៀង កម្ពុជាឥតជ្រៀង ជ្រេទ្រេត-ទ្រោតឡើយ ។
- ឥត្ថីកថា សម្ដីនិយាយពីរឿងស្ត្រី, ពាក្យនិយាយពីស្រីញី ។
- ឥត្ថីកល្យាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥត្ថីរូប) ។
- ឥត្ថីកាម អ្នកដែលស្រឡាញ់ស្ត្រីជ្រុលពេក, អ្នកងប់ចិត្តទៅរកស្ត្រី ។
- ឥត្ថីកុត្ត ឬ
- --មន្ត,
- --មាយា មាយាស្ត្រី, កិច្ចកលរបស់ស្ត្រី, ពុតស្រី ។
- ឥត្ថីចរិយា ចរិយារបស់ស្ត្រី ។
- ឥត្ថីជន ពួកស្ត្រី; ស្ត្រីទាំងពួង។
- ឥត្ថីជាតិ ជាតិជាស្ត្រី ។
- ឥត្ថីធុត្តៈ ឬ - --ធូត អ្នកលេងស្រី (វេវ. ស្ត្រីទ្យូត) ។
- ឥត្ថីធុត្តភាព ភាពនៃមនុស្សឥត្ថីធូត ។
- ឥត្ថីបមុខ (--ប៉ៈមុក) អ្នកដែលយកស្ត្រីធ្វើជាមុខ, អ្នកដែលអាងតែស្រី (វេវ. ស្ត្រីប្រមុខ) ។
- ឥត្ថីភាព ភាពជាស្រី ។
- ឥត្ថីភាវរូប (--វៈ--) រូបដែលមានភាពជាស្ត្រី, រូបស្ត្រី (ព. ផ្ទ. បុរិសភាវរូប) ព. អ. ។
- ឥត្ថីភេទ (បា. ឥត្ថីវេស) ភេទស្ត្រី ។
- ឥត្ថីរ័តន៍ ឬ - --រត្ន ស្ត្រីរ័ត្ន (ស្ត្រីកែវ); ស្ត្រីឆើតឆាយ, នាងឆើតឆោម, នាងឆោម-ឆាយ; លក្ស្មី ។
- ឥត្ថីរូប ឬ
- --កល្យាណ (--កល់-យ៉ាន) លម្អរបស់ស្ត្រី ។
- ឥត្ថីលក្ខណ៍ លក្ខណ៍ស្ត្រី ។
- ឥត្ថីលិង្គ លក្ខណៈនៃស្ត្រី ។ ព. វ. ភេទស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រីលិង្គ ក្នុងពាក្យ ស្ត្រី ទៀតផង) ។
- ឥត្ថីសម្ភោគ សម្ភោគជាមួយនឹងស្ត្រី ។ល។ (មើលក្នុងពាក្យ ស្ត្រី ទៀតផង) ។
Headley's Khmer-English Dictionary