Khmer Dictionary: អំព្រំប្រែក្រោយ
Chuon Nath's Khmer-Khmer Dictionary
-
អំព្រំប្រែក្រោយ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ ដើមតូចៗស្ទើរជាវល្លិរឹង ស្លឹកខ្លីកំប៉ុះៗ ជាគូៗបែរខ្នងទល់គ្នា : ដើមអំព្រំប្រែក្រោយច្រើនដុះនៅទីទួលនិងដំបូក ។
-
អំព្រំប្រែក្រោយ
( ន.នាមសព្ទ )
ឈ្មោះអាវដៃខ្លីឬឥតដៃមានឡេវខាងខ្នង : អាវអំព្រំប្រែក្រោយ (ច្រើនតែសម្រាប់ក្មេងស្រី) ។ កិ. វិ. ទោះបីអាវបែបនោះ ដែលមានឡេវខាងមុខក៏ដោយ បើគេពាក់យកពោះជាខ្នង ក៏ហៅថា ពាក់អាវអំព្រំប្រែក្រោយ ដែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ពួកក្មេងស្រីៗ ពាក់អាវដៃខ្លី អំព្រំប្រែក្រោយ នាំគ្នាដើរលេង តាមផ្លូវរជយ ធំៗដើរក្រោយ តូចៗដើរមុខ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អំព្រំប្រែក្រោយ
[ʔɑmprum prae kraoy]
kind of plant with short leaves
-
អំព្រំប្រែក្រោយ
[ʔɑmprum prae kraoy]
kind of short sleeved / sleeveless blouse with buttons in the back usually worn by young girls;adv buttoned in the back (of wearing a blouse)