Khmer Dictionary: អែប
Chuon Nath's Khmer-Khmer Dictionary
-
អែប
( កិ.កិរិយាសព្ទ )
ផ្ទាប់លាក់ខ្លួនប្រប ឬពួនបំបៀតខ្លួនប្រប : អែបប្របជញ្ជាំង, ឈរអែបនឹងទ្វារ ។ នែបជិត, បំបៀតជិត : អែបទូក ។ ដាក់ផ្ទាប់ប្របៀតគ្នា, ដាក់ឬតាំងប្របគ្នា : ដាក់របស់អែបគ្នា ។ ទន្ទឹមកៀកគ្នាឬប្របៀតគ្នា : ឈើដុះអែបគ្នា, ឈរអែបគ្នា ។ ព. ប្រ. ចូលប្របឬចូលផ្គាប់ផ្គុនឲ្យជិតដិត : អែបលោកអ្នកធំ ។
- អែបជិត ផ្គាប់ផ្គុនដើម្បីឲ្យជិតដិតទុកចិត្តជឿស្ដាប់ ។
- ប៉ិនអែប ប៉ិនផ្គាប់ផ្គុនឲ្យទុកចិត្ត។
- អែបនែប អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឲ្យជិតជាប់គ្នា។
- អែបអប (ព. ប្រ.) ផ្គាប់ផ្គុនរណេបរណិបដើម្បីឲ្យជិតស្និទ្ធស្នាល, ឡែបឡប ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រីជនអែបអប ប្រើបែបឡែបឡប ប្រចុបប្រចែង បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយោជន៍ ។ ពុំសូវអៀនខ្មាស បញ្ជោរផ្តេសផ្តាស មានឆៅមានខ្លោច អ្នកខ្សោយគំនិត ពុំគិតល្អិតល្អោច ជួនកាលដោយហោច គង់លង់តាមខ្លះ ។
- អែបអាង អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់ ។
Headley's Khmer-English Dictionary
-
អែប
( v )
[ʔaep]
to approach, accost, move close to; be close to; to touch (lightly); to try to gain favors to get in someone's good graces; to support, be on someone's side; to move to the side (in order to avoid something or someone).
-
អែប
( prenp )
[ʔaep]
next to; close by, near