Khmer Dictionary: អើបឡើប
Chuon Nath's Khmer-Khmer Dictionary
-
អើបឡើប
( កិ.កិរិយាសព្ទ )
ទើបមកដល់ក្រោយគេហើយសម្តែងអាការអើតអើមៗ ដោយមិនទាន់បានកិច្ចការធ្វើនឹងគេ ឬមិនទាន់ស៊ប់ក្នុងទីប្រជុំ ឬក៏ទើបមកដល់ក្នុងវេលាដែលគេជិតលែងធ្វើកិច្ចការនោះហើយ : ទើបនឹងអើបឡើបមកក្រោយគេ ( និយាយថា អឺបឡឺប ក៏មាន ) ។ គុ. ដែលតែងតែអើបឡើបដោយមកមិនទាន់ពេលកិច្ចការ : មនុស្សអើបឡើប ។
Headley's Khmer-English Dictionary
-
អើបឡើប
( adj )
[ʔaəp - laəp]
to be hesitant, indecisive; to be always late / tardy (for work; implies fearfully or guiltily glancing around as a result of the constant lateness); never being on time; to lag behind others, drag along at the tail end (of something)