Khmer Dictionary: អវិន័យ
Chuon Nath's Khmer-Khmer Dictionary
-
អវិន័យ
( គុ.គុនសព្ទ )
[អៈវិនៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អវិនយ) ដែលមិនមែនវិន័យ; ក្រៅវិន័យ, ក្រៅច្បាប់; ដែលខុសពីវិន័យ, ខុសច្បាប់; ដែលឥតច្បាប់, ឥតសណ្ដាប់ធ្នាប់, ឥតរបប; ដែលមិនរៀបរយ : មនុស្សអវិន័យ, ពួកជនអវិន័យ, ស្រុកអវិន័យ, ពួកទាហានអវិន័យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អវិនយ អ. ថ. អៈវិនៈយៈ, ដូចជា អវិនយកថា, --វាចា ឬ --វាទ សម្ដីខុសច្បាប់ឬក្រៅច្បាប់ (ព. ផ្ទ. វិនយកថា ឬ --វាចា, --វាទ) ។
- អវិនយវាទិន ឬ - --វាទី អ្នកដែលច្រើនតែនិយាយខុសច្បាប់ឬក្រៅច្បាប់; បើស្ត្រីជា អវិនយវាទិនី (ព. ផ្ទ. វិនយវាទិន ឬ --វាទី, វិនយវាទិនី) ។ល។
Headley's Khmer-English Dictionary