Khmer Dictionary: អរូប
Chuon Nath's Khmer-Khmer Dictionary
-
អរូប
( គុ.គុនសព្ទ )
[អៈ-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលឥតរូប, ដែលមានតែនាម គឺដែលមានពាក្យហៅប៉ុន្តែឥតរូប ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈរូប៉ៈ, ដូចជា អរូបធម៌ អ្វីៗដែលមានតែនាមឥតរូប (នាមធម៌) ។
- អរូបនាម (ព. វ.) នាមសព្ទដែលឥតរូប : ចិត្ត, វិញ្ញាណ, វេទនា, សញ្ញា, សភាព, សេចក្ដី, ចំណង់, បំណង,... ជាអរូបនាម (ព. ផ្ទ. រូបនាម)។
- អរូបព្រហ្ម ព្រហ្មឥតរូប (ព. ផ្ទ. រូបព្រហ្ម) ។
- អរូបភព ឬ --លោក លោកជាទីនៅនៃអរូបព្រហ្ម (ព. ផ្ទ. រូបភព, រូបលោក) ។ល។
Headley's Khmer-English Dictionary
-
អរូប
( adj )
[ʔaʔruup]
to be abstract; formless, shapeless, incorporeal
-
អរូបី
( adj )
[ʔaʔruupəy]
to be abstract