Khmer Dictionary: អយស្ម័យ
Chuon Nath's Khmer-Khmer Dictionary
-
អយស្ម័យ
( ន.នាមសព្ទ )
[អៈយុ័ស-ស្មៃ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អយស្មយ < អយស + មយ ឬ អយោមយ; អយ + មយ < អយោមយ) ដែលគេធ្វើដោយដែក, ដែលគេយកដែកធ្វើ, ដែលហើយដោយដែក, ដែលជាវិការនៃដែក, ដែលជាដែក : របស់អយស្ម័យ, កាំបិតអយស្ម័យ ។ ប្រើជា អយោម័យ ក៏បាន ។
- អយស្ម័យយាន (អៈយុ័ស-ស្មៃយាន) ន. យានដែលលឿនដោយរឥលតាមផ្លូវដែក (បារ. Chemin de fer) ព. សា. រថភ្លើង, រទេះភ្លើង ។ សម័យសង្គមនិយមពុទ្ធសាសនាហៅ រាជាយស្ម័យយាន “អយស្ម័យយានរបស់រាជការ” ឬ “អយស្ម័យយានរបស់រាជរដ្ឋាភិបាល” (ប្រើពេញចិត្តចង់ឲ្យភាសាជាតិចម្រើនល្អគួររៀនធ្វើទម្លាប់មាត់ហៅតាមនេះ ព្រោះមិនពិបាកថាពិបាកហៅប៉ុន្មានទេ) ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
អយស្ម័យ
[ʔaʔyaʔ -----]
to be made of iron / metal
-
អយស្ម័យយាន
[ʔaʔyahsmay yien]
railroad