Khmer Dictionary: អប្សរ
Chuon Nath's Khmer-Khmer Dictionary
-
អប្សរ
( ន.នាមសព្ទ )
[អ័ប-ប្ស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អប្សរស៑, អប្សរា; អច្ឆរា “ស្ត្រីមានសម្បុរថ្លាស្រស់, ផូរផង់ឬស្ត្រីមានមុខថ្លាស្រស់បំព្រង”) ស្ត្រីសួគ៌ : ស្រីអប្សរ, ស្រីទេពអប្សរ, នាងអប្សរ ។ តាមសេចក្ដីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្ឫត (ប៉ុន្តែតាមការណ៍ពិត មិនមែនដូច្នោះទេ, ដែលហៅថា អប្សរ ឬ អប្សរា នោះមានសេចក្ដីថា “ស្រីសួគ៌មានសម្បុរភ្លឺថ្លាផូរផង់ឬស្រីសួគ៌ឆើតឆោម”) ។ ខ្មែរប្រើក្លាយជា អក្សរ ក៏មាន : ស្រីអក្សរ, ស្រីទេពអក្សរបវរកញ្ញា (គួរលើកលែងប្រើត្រូវប្រើ អប្សរ ឬ អប្សរា, អច្ឆរា វិញ) ។
- អប្សរទេពី ឬ - --ទេវី (ព. ប្រ.) ទេពីឬទេវីមានលម្អដូចស្រីអប្សរ ឬក៏ដូចអប្សរា។
Headley's Khmer-English Dictionary
-
អប្សរ
( n )
[ʔapsɑɑ]
Apsara (member of a class of minor female Indian divinities), female angel, celestial dancer, nymph, fairy; enchantress, sorceress
-
អប្សរា
( n )
[ʔapsaʔraa]
Apsara; Apsaras