Khmer Dictionary: អច្ឆរិយ
Chuon Nath's Khmer-Khmer Dictionary
-
អច្ឆរិយ
( គុ.គុនសព្ទ )
[អ័ច-ឆៈរ៉ិ-យ៉ៈ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាឝ្ចយ៌) ដែលគួរស្ងើចក្រៃពេក; ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក (អស្ចារ្យ) ។
- អច្ឆរិយការណ៍ ឬ--ហេតុ ការណ៍ឬហេតុជាអស្ចារ្យ ។
- អច្ឆរិយបុគ្គល បុគ្គលអស្ចារ្យ ។
- អច្ឆរិយបុរស បុរសអស្ចារ្យ ។
- អច្ឆរិយមនុស្ស មនុស្សអស្ចារ្យ, មនុស្សឧត្ដមបំផុតឥតមានពីរ : ព្រះសព្វញ្ញុពុទ្ធជាអច្ឆរិយមនុស្ស ។
- អច្ឆរិយវត្ថុ វត្ថុដែលគួរកោតសរសើរ, វត្ថុដែលគួរឲ្យស្ងើចក្រៃពេក ។ល។
Headley's Khmer-English Dictionary
-
អច្ឆរិយ
( adj )
[ʔaccʰaʔreʔyaʔ]
to be marvelous, wonderful, mysteriously beautiful, unusual; astonishing, surprising, amazing; supernatural