Khmer Dictionary: អកប្បិយ
Chuon Nath's Khmer-Khmer Dictionary
-
អកប្បិយ
( គុ.គុនសព្ទ )
[អៈក័ប-ប៉ិយ៉ៈ]
or #NAME?
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អកប្បិយ; អកល្បិយ) ដែលមិនគួរ, មិនត្រូវទំនង, មិនសមដល់ការ; ដែលមានបញ្ញត្តិហាម : របស់អកប្បិយៈ ។ ព. ផ្ទ. កប្បិយ ឬ --យៈ ។
- អកប្បិយបរិក្ខារ បរិក្ខារដែលមិនគួរប្រើប្រាស់; បរិក្ខារដែលមានពុទ្ធប្បញ្ញត្តិហាមមិនឲ្យបព្វជិតពុទ្ធសាសនិកប្រើប្រាស់ ។
- អកប្បិយភណ្ឌ របស់ជាអកប្បិយៈ ។
- អកប្បិយភោជន ភោជនដែលមិនគួរបរិភោគ ។
- អកប្បិយមំសៈ ឬ - --មំសំ (--មុ័ង-សៈ ឬ --មុ័ង-ស័ង) សាច់ដែលមិនគួរបរិភោគ (យ៉ាងដូចសាច់ដំរី, សេះ, ពស់, ខ្លាជាដើម ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ហាមមិនឲ្យបព្វជិតឆាន់) ។
- អកប្បិយវត្ថុ វត្ថុជាអកប្បិយៈ គឺអ្វីៗដែលមានបញ្ញត្តិហាមមិនឲ្យប្រើប្រាស់ឬមិនឲ្យបរិភោគ ។
- អកប្បិយវោហារ សម្ដីដែលមិនគួរនិយាយ; សម្ដីដែលសមណៈមិនត្រូវនិយាយ ។ល។
Headley's Khmer-English Dictionary
-
អកប្បិយៈ
( adj )
[ʔaʔkappəyyaʔ]
to be inadmissible, impermissible, forbidden; illegal; inappropriate, improper, unsuitable