Khmer Dictionary: ឡប់
Chuon Nath's Khmer-Khmer Dictionary
-
ឡប់
( កិ.កិរិយាសព្ទ )
ភ័ន្តវិលវល់ស្មារតី ព្រោះស្លន់ឬព្រោះគេនិយាយបន្លប់ជាដើម : ឡប់គំនិតគិតមិនឃើញ ។
- ឡប់ពុទ្ធោ ឡប់រកនឹកពុទ្ធោពុំឃើញ : ភ័យឡប់ពុទ្ធោ ។ ព. សា. ត្រឡប់វិញ, វិលវិញ : ឡប់មកវិញ ។
-
ឡប់
( គុ.គុនសព្ទ )
ដែលផ្សាយក្លិនធុំអាក្រក់ខ្លាំង : ស្អុយឡប់, ឆ្ងៀមឡប់ ។ ព. ប្រ. ដែលខូចកេរ្តិ៍ឈ្មោះ អាប់អន់លេចឮសាយសុសសព្វទិសទី : កេរ្តិ៍ឈ្មោះស្អុយឡប់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កេរ្តិ៍ឈ្មោះស្អុយឡប់ ទោះលាបទឹកអប់ ក៏កែមិនឡើង ទោះបីមានបុណ្យ យសស័ក្តិធ្លាប់ថ្កើង ប្រើឫកចើងម៉ើង ក៏ឡើងមិនរួច ។
Headley's Khmer-English Dictionary
-
ឡប់
( v )
[lɑp]
to lose one's head, be completely confused; to confuse
-
ឡប់
( v )
[lɑp]
to return
-
ឡប់
( adj )
[lɑp]
(of odors) to be overpowering, strong, concentrated in one area
-
ឡប់ៗ
( adv )
[lɑp - lɑp]
hurriedly, hastily, in a fast-talking manner, over and over quickly.
-
ឡប់ៗ
( adj )
[lɑp - lɑp]
to be absent minded, forgetful; (emotionally) troubled, confused, uncertain