Khmer Dictionary: ស្វាយ
Chuon Nath's Khmer-Khmer Dictionary
-
ស្វាយ
( ន.នាមសព្ទ )
ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ : ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស ។ល។
-
ស្វាយ
( គុ.គុនសព្ទ )
ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី : ព័ណ៌ស្វាយ, ល័ក្តស្វាយ ។
- ស្វាយបបូរមាត់ បបូរមាត់ឡើងសម្បុរស្ទើរស្វាយ ។
- ភ័យស្វាយមុខ ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ ។
-
ស្វាយ
( ន.នាមសព្ទ )
ឈ្មោះរោគឆ្លង កើតអំពីការដោយរួមបវេណីនៃបុរសស្ត្រី : កើតស្វាយ ។ រោគស្វាយមាន ២ យ៉ាងគឺ ស្វាយក្រាប់ ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ; ស្វាយបែក ស្វាយដែលបែកចេញជាដំបៅ ។
Headley's Khmer-English Dictionary
-
ស្វាយ
( n )
[svaay]
mango (Mangifera indica)
-
ស្វាយ
[svaay]
-
ស្វាយ
( n )
[svaay]
syphilis
-
ស្វាយ
( n )
[svaay]
stock of a gun
Reference: ស្វាយកាំភ្លើង -
ស្វាយរៀង
( n )
[svaay rieŋ]
Svay Rieng (province in eastern Cambodia)