Khmer Dictionary: ស្លាប់
Chuon Nath's Khmer-Khmer Dictionary
-
ស្លាប់
( កិ.កិរិយាសព្ទ )
អស់ខ្យល់ដង្ហើម, អស់ជីវិត ។ វេវ. បរិនិញ្វន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត ឬ សុរគត; ក្ស័យ, ក្សិណក្ស័យ; ទទួលអសញ្ញកម្ម ឬ ទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារ ឬ បែកធ្លាយសង្ខារ; បាត់បង់; ដើរ; ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង; តេន (ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាបនិងសាមញ្ញ) ។ ព. ផ្ទ. រស់ ។
- ស្លាប់ក្រឡា អស់ក្រឡាដើរទៅទៀត (សម្រាប់និយាយក្នុងល្បែងចត្រង្គជាដើម) ។ ព. ប្រ. អស់ផ្លូវអស់ដំណើរលែងរើតទៅទៀតបាន : ពាក្យស្លាប់ក្រឡា ។
- ស្លាប់ចិត្ត អស់ចិត្ត, សុខចិត្ត ។
- ស្លាប់ប្រយោជន៍ ខូចឬបង់ប្រយោជន៍ ។
- ស្លាប់ព្រាយ ស្លាប់ដោយសម្រាលកូនពុំរួច ។
- ស្លាប់សាច់ រាបសាច់ឬរំងាប់សាច់ខុសពីប្រក្រតីដើម លែងប្រែប្រួលទៅទៀត : សំពត់ស្លាប់សាច់ ។ល។
- ទឹកស្លាប់ ទឹកដែលគេលត់ដែកឬលត់លោហជាតិណាមួយ ។
- នាឡិកាស្លាប់ ឬ
- --ងាប់ នាឡិកាឈប់មិនដើរ ។ល។
Headley's Khmer-English Dictionary
-
ស្លាប់
( v )
[slap]
to die.
-
ស្លាប់
( adj )
[slap]
to be dead, lifeless, numb, paralyzed; (of machines) to stop running / cease functioning (ស្លាប់ is basically neutral; ងាប់ is used of animals and is pejor. when referring to humans; សុគត and អនិច្ចធម្ម are used of Buddhist monks; សោយទិវង្គត is used of the king, and there are countless euphemisms meaning `to die' such as ទទួលអនិច្ចកម្ម )
-
ស្លាប់
( adv )
[slap]
too, excessively
Eg. ញ៉ាំម្ហូបថៃទៅ! ហឹរសឹងស្លាប់!: Just have some Thai food. Oh, it's too spicy!