Khmer Dictionary: ស្ងប់
Chuon Nath's Khmer-Khmer Dictionary
-
ស្ងប់
( កិ.កិរិយាសព្ទ )
រម្ងាប់; ស្ងៀម; ឥតកម្រើក, មិនរំជួល, មិនជ្រួលច្រាល់; ឈប់, លើកលែង :
- ខ្យល់ស្ងប់ ឬ
- ស្ងប់ខ្យល់ ឥតមានខ្យល់បក់ ។
- ចិត្តស្ងប់ ឬ - ស្ងប់ចិត្ត ចិត្តរម្ងាប់ចាកសេចក្ដីជ្រួលច្រាល់, ចិត្តនឹងធឹង ។
- ស្ងប់រម្ងាប់ ស្ងៀមស្ងប់ : ចិត្តស្ងប់រម្ងាប់ ។
- ស្ងប់សង្រ្គាម ឬ - ស្ងប់សឹក ឈប់ច្បាំង, លើកលែងច្បាំង ។
- ស្ងប់ស្ងាត់ ស្ងាត់មិនមានសូរសព្ទ; ស្ងាត់បាត់ ។
- ស្ងប់ស្ងួត ឬ - ស្ងួតស្ងប់ សញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើល, ក្រៀមក្រំ ។
- ស្ងប់ស្ងៀម ឬ - ស្ងៀមស្ងប់ ស្រគត់ស្រគំ, នឹងធឹង, រៀបរយ, មិនសូវស្ដីនិយាយ ។
- សមុទ្រស្ងប់ សមុទ្រឥតរលក ។
- ស្រុកស្ងប់ ស្រុកសុខសប្បាយ, ប្រកបដោយសន្តិសុខ ។ល។
Headley's Khmer-English Dictionary
-
ស្ងប់
( adj )
[sŋɑp]
to be quiet, silent, calm, motionless, tranquil.
-
ស្ងប់
( v )
[sŋɑp]
to abate, die down, fade away, subside, cease (e.g. of fighting); to calm down (e.g. of the wind); to appease