Khmer Dictionary: ស៊យ
Chuon Nath's Khmer-Khmer Dictionary
-
ស៊យ
( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
(ចិ. សួយ) មិនប្រទះលាភ, ឃ្វាងលាភ; មិនសមបំណង; មោឃៈ, ឃែត, ឥតបានអ្វី : ខ្ញុំស៊យទទេ ។ ព. ផ្ទ. ហេង ២ គុ. ។
- ស៊យដំណើរ ឃ្វាងដំណើរ ។
-
ស៊យ
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានស្រដៀងនឹងស្នៀតសក់ ធ្វើដោយមាស, ប្រាក់, ទង់ហ៊្វា, ទង់ដែង, ស្ពាន់, ស្នែងជាដើម សម្រាប់កៀសកៀរប្រមុំឬពង្រាបសក់បួងឬភួចផ្នួងសក់ : សៀតស៊យនៅផ្នួងសក់ (សម្រាប់ស្ត្រីដែលទុកសក់បួង) ។
-
ស៊យ
( កិ.កិរិយាសព្ទ )
កៀសកៀរប្រមុំឬពង្រាបសក់បួងដោយស៊យឲ្យរៀបរយស្រួល : ស៊យសក់, ស៊យផ្នួងសក់ ។
Headley's Khmer-English Dictionary
-
ស៊យ
( v )
[sɔɔy]
to pin the chignon with such a hairpin
-
ស៊យ
( adj )
[sɔɔy]
to be unlucky; to have bad luck
-
ស៊យ
( n )
[sɔɔy]
kind of hairpin used for fastening the chignon.