Khmer Dictionary: សំបុដ
Chuon Nath's Khmer-Khmer Dictionary
-
សំបុដ
( ន.នាមសព្ទ )
[--បុត]
or សំបុត្រ ឬ សម្បុដ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សម្បុដ; សំបុដក ឬ សម្បូដ “កញ្ចប់ដែលខ្ចប់ដោយប្រពៃ, ដែលខ្ចប់ជិតដិត; ស្មុគ្រ”) សេចក្ដីដែលសរសេររួចហើយត្រូវដាក់ក្នុងស្រោមឬត្រូវខ្ចប់ឲ្យជិតដិត; អក្សរដែលសរសេរនៅផ្ទៃក្រដាសជាពាក្យរាយសេចក្ដីជាជំនួសការនិយាយមាត់ទទេ ឬទុកជាការសម្លាកសំខាន់; ចុតហ្មាយ; ដីកា;... (ប្រើជា សំបុត្រ មកយូរហើយ) : សរសេរសំបុត្រ, ស្រោមសំបុត្រ, ផ្ញើសំបុត្រ ។
- សំបុត្របក សំបុត្ររាយការណ៍ឆ្លើយតបត្រឡប់ទៅវិញ ។
- សំបុត្រសំណួរ សំបុត្រសួរសុខទុក្ខ ។
- សំបុត្រស្នាម សំបុត្រសាធារណៈ, សំបុត្ររាយរង ។ល។
Headley's Khmer-English Dictionary
-
សំបុដ
See: សំបុត្រ