Khmer Dictionary: សោយ
Chuon Nath's Khmer-Khmer Dictionary
-
សោយ
( កិ.កិរិយាសព្ទ )
(បុរាណប្រើ ស្វោយ; ស. ប្រើ ស្វេយ អ. ថ. ស្វឺ៎យ) ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ : សោយសុខ, សោយទុក្ខ, សោយផលកម្ម ។ រ. ស. បរិភោគ, ស៊ី, ផឹក : ព្រះករុណាកំពុងសោយ ។
- សោយរាជ្យ (--រាច) បានឡើងជាក្សត្រិយ៍ទ្រង់រាជ្យ ។
- សេពសោយ ស៊ី, ផឹក (ពាក្យអ្នកសែនខ្មោចឬអ្នកនិយាយទៅរករូបអារក្ស) : អញ្ជើញអស់លោកសេពសោយចុះ !
Headley's Khmer-English Dictionary
-
សោយ
( v )
[saoy]
to eat, drink, smoke; to enjoy, partake of, experience; to possess, rule
-
សោយ
( v )
[saoy]
to accept, sustain, bear, endure; to feel, experience, undergo