Khmer Dictionary: សៃយ
Chuon Nath's Khmer-Khmer Dictionary
-
សៃយ
( គុ.គុនសព្ទ )
[សៃ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(សេយ្យ; ឝ្រេយស៑) ប្រសើរវិសេស : គម្ពីរសៃយ, តម្រាសៃយ គម្ពីរឬតម្រាដ៏ប្រសើរវិសេស (សម្ដីខ្មែរបុរាណដែលរាប់អានលទ្ធិព្រាហ្មណ៍ និយាយលើកសរសើរលទ្ធិនេះថាប្រសើរវិសេស; ខ្មែរសម័យឥឡូវក៏នៅយល់ថា សៃយ ជាគម្ពីរឬតម្រាព្រាហ្មណ៍ដែរប៉ុន្តែជឿថាពុំប្រសើរទៅវិញ ព្រោះយល់ថា លទ្ធិពុទ្ធ ប្រសើរជាង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សៃ-យ៉ៈ, ដូចជា សៃយមន្ត, សៃយវេទ, សៃយសាស្រ្ត, សៃយសាសន៍ មន្ត, វិជ្ជា, គម្ពីរ, សាសន៍ជាលទ្ធិព្រាហ្មណ៍ ឬជាលទ្ធិដទៃក្រៅពីលទ្ធិពុទ្ធ (តាមជំនឿរបស់ខ្មែរសម័យបច្ចុប្បន្ន) ។ល។
Headley's Khmer-English Dictionary
-
សៃយ
( adj )
[say]
to be prominent, outstanding, exceptional; excellent, magnificent, superb
-
សៃយា
See: សយ្យា -
សៃយាសន៍
See: សយ្យាសន៍ -
សៃយ៉ឺន
( n )
[say yəən]
kind of fishing device in the form of a basket or long cage. It is submerged vertically in deep water