Khmer Dictionary: សុខ
Chuon Nath's Khmer-Khmer Dictionary
-
សុខ
( គុ.គុនសព្ទ )
[សុក ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើរស្រណុក; សេចក្ដីសម្រាន្ត : មានសុខ, បានសុខ ។ ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន : មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។
- សុខកថា (សុខៈកៈ--) សម្ដីដែលនាំឲ្យបានសុខ ។
- សុខកាម (សុខៈ--) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។
- សុខកាយ (សុក--) ស្រួលខ្លួន ។
- សុខការណ៍ (សុខៈ--) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។
- សុខកិរិយា ឬ --ក្រិយា (សុខៈ--) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។
- សុខក្សេម ឬ - សុខក្សេមក្សាន្ត (សុក--) សុខសម្រាន្ត, សុខស្រួល ។
- សុខចិត្ត (សុក--) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។
- សុខទាយក (សុខៈទាយក់) អ្នកឲ្យសុខ (បើស្ត្រីជា សុខទាយិកា) ។
- សុខទុក្ខ ឬ - ទុក្ខសុខ (សុក-- ឬ ទុក-សុក) សុខនិងទុក្ខឬទុក្ខនិងសុខ ។
- សុខប្រធាន (សុ-ខ័ប-ប្រៈ--) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។
- សុខប្រាប្ត (សុខៈប្រាប ឬ--ខ័ប--) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។
- សុខព័ន្ធន៍ (សុខៈពាន់) ការជាប់ជំពាក់ដោយសេចក្ដីសុខ (ក្នុងលោក) ។
- សុខភាព (សុខៈភាប) ភាពជាសុខ, សេចក្ដីសុខ ។
- សុខភូមិ (សុខៈភូម) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។
- សុខយាត្រា (សុខៈ--) ការដើរស្រួល ។
- សុខយាន (សុខៈ--) យានស្រួលជិះ ។
- សុខលក្ខណៈ (សុខៈ--) លក្ខណៈនៃសេចក្ដីសុខ ។
- សុខលាភ (សុខៈ--) ការបានសុខ ។
- សុខវឌ្ឍកៈ ឬ--វ័ឌ្ឍក៍ (សុខៈវ័ត-ឍៈកៈ ឬ--វ័ត) អ្នកដែលចម្រើនដោយសុខ (បើស្ត្រីជា សុខវឌ្ឍិកា) ។
- សុខវឌ្ឍនៈ ឬ--វ័ឌ្ឍន៍ (សុខៈវ័ត-ឍៈនៈ ឬ--វ័ត) ការចម្រើនដោយសុខ ។
- សុខវិជ្ជា ឬ--វិទ្យា (សុខៈ--) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។
- សុខវិទ្យាសាស្រ្ត (សុខៈ--) ក្បួនឬតម្រា, ច្បាប់និយាយអំពីខុសវិទ្យា ។
- សុខវេទនា (សុខៈវេទៈនា) ការទទួលអារម្មណ៍ជាសុខ ។
- សុខសម្ផស្ស (សុខៈសំ-ផស់) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។
- សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។
- សុខសយនា (សុខៈសៈយ៉ៈ ន៉ា) កន្លែងដេកស្រួល ។
- សុខសាន្ត (សុខ-សាន) សុខស្ងប់ ។
- សុខសាន្តត្រាណ (សុក-សានត្រាន) ដែលមានទីពំនាក់ឬមានទីអាងឲ្យបានសុខស្ងប់: ស្រុកសុខសាន្តត្រាណ ។
- សុខសាសន៍ (សុខៈសាស) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។
- សុខសួស្ដី (សុក--) សុខនិងសួស្ដី ។
- សុខសេយ្យា (សុខៈសៃយ៉ា) ការដេកជាសុខ, ការដេកស្រណុក ។
- សុខា សេចក្ដីសុខ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សូមពួកទេញ្ត ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។
- សុខាភិបាល (សំ. បា. < សុខ + អភិបាល) ការថែរក្សាឬគ្រប់គ្រង់, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្រ្តីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ : ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។
- សុខាភិយាចនា (--ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ”) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ : ធ្វើសុខាភិយាចនា ។
- សុខារម្មណ៍ (បា. < សុខ + អារម្មណ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។
- សុខាសា (បា. < សុខ + អាសា “ចំណង”) បំណងឲ្យបានសុខទៅមុខ) ។ល។
Headley's Khmer-English Dictionary
-
សុខ
( adj )
[sok]
to be healthy; to be safe, secure, peaceful, calm, tranquil; to be pleasant, comfortable; to be happy, glad, joyous; to be content, satisfied; to be successful.
-
សុខ
( n )
[sok]
peace; joy, pleasure; health
-
សុខា
( n )
[soʔkʰaa]
health, well-being
-
សុខិតកាល
( n )
[soʔkʰeʔtaʔkaal]
happy time; peacetime; time of good health
-
សុខុម
( adj )
[sokʰom]
to be minute, tiny; to be smooth; fine; exquisite
-
សុខុម
( adj )
[sokʰom]
to be lively; merry, jolly, cheerful; bright
-
សុខុម
( adj )
[sokʰom]
to be hidden, difficult to understand, secret, mysterious, enigmatic, subtle
-
សុខុមាកាស
( n )
[soʔkʰoʔmaakaah]
microclimate
-
សុខុមាល
( adj )
[soʔkʰoʔmaal]
to be blissful, happy; comfortable, well-to-do, easy, cozy; prosperous, healthy
-
សុខេធិត