Khmer Dictionary: សិង្ហ
Chuon Nath's Khmer-Khmer Dictionary
-
សិង្ហ
( ន.នាមសព្ទ )
[សឹង]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សឹហ; សីហ) សីហៈ ឬ តោ (បារ. លីយ៉ុង Lion) ។ អ្នកខ្លះយល់ថា សិង្ហ ដោយខ្លួន តោ ដោយខ្លួន, ចួនកាលហៅរួមថា សិង្ហតោ យល់ថា សិង្ហ និង តោ; តាមសេចក្ដីពិត សិង្ហ ឬ សីហៈ ប្រែថា តោ មិនមែនទីទៃពីគ្នាទេ, ប៉ុន្តែជាងរាល់ប្រទេសច្រើនធ្វើរូបក្លាយផ្សេងៗពីគ្នា ក៏នាំឲ្យមានអ្នកយល់ថា សិង្ហ ឬ សីហៈ ទីទៃពី តោ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីហៈ>សីហៈ ឬ សីហ៍ ផង) ។
Headley's Khmer-English Dictionary
-
សិង្ហ
( n )
[səŋ]
lion
-
សិង្ហបុរី
( n )
[səŋhaʔboʔrəy]
Singapore
-
សិង្ហល
( n )
[səŋhɑl, səŋhaʔlaʔ]
Sri Lanka, Ceylon; people of Sri Lanka
-
សិង្ហៈ
( n )
[səŋhaʔ]
zodiacal sign of Leo (the Lion); fifth solar month corresponding to May